លោកពែកមី ឃើញរថភ្លើង បុករថយន្ត ពេញៗ រន្ធ ត់ខ្លាំងពេក បន់ព្រះសំពះទេវតា សូមឲ្យពួកគាត់រួចផុតពីគ្រោះថ្នាក់…មានវិដេអូ

កណ្ដាល៖ មានវិដេអូឃ្លីបមួយត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ធ្វើការចែកចាយតៗគ្នាយ៉ាងច្រើន ពីសកម្មភាពរថយន្តមួយគ្រឿងមួយ ដែលកំពុងបើកឆ្លងផ្លូវរថភ្លើង តែមិនផុត ក៏ត្រូវរថភ្លើងបុកចំផ្នែកខាងក្រោយពេញទំហឹង បណ្តាលឲ្យរងការខូចខាត តែសំណាងហើយដែលមិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់ ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុច ស្ថិតក្នុងភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ។

រថយន្តដែលបានជិះកាត់រថភ្លើងនោះ ត្រូវបានគេស្គាល់ថាជាម៉ាក Ford Ranger ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AC-2252 មិនបានឈប់នោះទេ​ ដោយព្យាយាមបើកទៅមុខឲ្យផុតដើម្បីបានទៅមុនរថភ្លើង ប៉ុន្តែមិនបានសម្រេចក៏ត្រូវរថភ្លើង បុកចំផ្នែកខាងក្រោយពេញទំហឹងតែម្តង។ នៅក្នុងវិដេអូមួយនេះ គេសង្កេតឃើញទៀតថា បន្ទាប់ពីរថភ្លើងបុកហើយ រថយន្តខាងលើក៏ខ្ទៀតទៅម្ខាងទៀតនៃកំណាត់ផ្លូវដែក ដោយរងការខូចខាតពេញទំហឹងផ្នែកខាងក្រោយ ព្រោះថារថភ្លើងមិនអាចជាន់ហ្រ្វាំងឈប់ភ្លាមៗដូចរថយន្តនោះទេ។

ភ្លាមៗនោះ តារាកំប្លែងដ៏មានប្រជាប្រិយភាព លោកពែកមី មានសេចក្តីរន្ធត់ជាខ្លាំងបន្ទាប់ពីបានឃើញហេតុការណ៍នេះ ។ លោកក៏បានបង្ហោះសារថា “😭រន្ធត់ណាស់​ រទះភ្លេីងបុកឡាន😭 នៅខ្មែរយេីងនឹង​ 🙏 សូមជូនពរ​ កុំអោយមានរបួសគ្រោះថ្នាក់ធ្ងន់ធ្ងរអី🙏”។

Related posts

Leave a Comment