ព្រាប សុវត្ថិ នាំភរិយា និង កូនប្រុសទាំង ៣ ទៅវត្តយ៉ាងសាមញ្ញបំផុត ក្នុងថ្ងៃកាន់បិណ្ឌទី ៤”

ជារៀងរាល់ឆ្នាំឱ្យតែដល់រដូវបុណ្យភ្ជុំបិណ្ឌមកដល់ ប្រជាពលរដ្ឋខ្មែរទាំងចាស់ក្មេង បានស្ទុះស្ទាម្នីម្នានាំក្រុមគ្រួសារទៅធ្វើបុណ្យកាន់បិណ្ឌជុំគ្នា ដើម្បីឧន្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនដែលបានចែកឋានទៅកាន់លោកខាងមុខ ។ ងាកមកគ្រួសារកំពូលតារាចម្រៀង ព្រាប សុវត្ថិ ក៏នៅតែប្រកាន់ខ្ចប់នូវទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ដោយនៅក្នុងឱកាសថ្ងៃកាន់បិណ្ឌទី ៤ នេះ លោក និង ភរិយា ព្រមទាំងកូនៗទាំង ៣ បាននាំគ្នាយកចង្ហាន់ គ្រឿងឧបភោគបរិភោគមួយចំនួន ទៅវត្តអង្គសិរីសួស្ដី ហៅវត្តសំរោងខាងត្បូង ដើម្បីប្រគេនដល់ព្រះសង្ឃ ។

លោក ព្រាប សុវត្ថិ និង កូនប្រុសទាំង ៣ បានពាក់អាវស ខោខ្មៅ យ៉ាងសុភាពសមសួនជាបុរសខ្មែរ ចំណែកឯភរិយាលោក ក៏ពាក់អាវស សំពត់បត់ ពានាផាហ៊ុំសុភាពទន់ភ្លន់មើលទៅថ្លៃថ្នូរជានារីខ្មែរ ។ ការបង្ហាញអាកប្បកិរិយានាំគ្រួសារទៅធ្វើបុណ្យសាងកុសលជួបជុំគ្នារបស់កំពូលតារាចម្រៀងដ៏ល្បីល្បាញរូបនេះ ក៏កំពុងទទួលបានការកោតសរសើរជាខ្លាំងពីមហាជន ព្រោះថានេះគឺជាគំរូគោរពព្រះពុទ្ធសាសនាដ៏ល្អមួយដល់ក្មេងៗជំនាន់ក្រោយក្នុងនាមជាកំពូលតារាចម្រៀងមួយរូប ៕

Related posts

Leave a Comment