ជួយអបអរសាទរផង កូនដំបូងរបស់ តូតា ជាកូន …

កាន់តែកៀកដល់ថ្ងៃសម្រាលតារាសម្តែងរូបស្រស់ តូតា មិនទាន់បានទម្លាយថាកូនដំបូងរបស់នាងជា ស្រី ឬ ប្រុសនោះទេ តែថ្មីៗនេះ តូតា និងស្វាមីបានបង្ហាញរូបភាពដ៏ស្រស់ស្អាតជាច្រើន ដោយថតជាមួយនឹងបាល់ ដែលធ្វើឱ្យអ្នកគាំទ្រគិតថាកូននាងជា កូនប្រុស ។ ជាមួយនឹងរូបភាពដ៏ស្រស់ស្អាត តូតា បានបង្ហោះសារដែលមានអត្ថន័យថា «អ៊ុំៗពូមីងឃើញរូបប៉ាៗ ម៉ាក់ ៗ អូនថត style ដឹងហើយណាថាអូនភេទអី» ។

 

បើទោះបីមិនបានប្រាប់ផ្ទាល់មាត់ពីភេទ កូនដំបូងរបស់ នាងក៏ពិតមែន តែអ្នកគាំទ្រសុទ្ធតែលើកឡើងថាអបអរសាទរកូនដំបូងរបស់ តូតា គឺជាកូនពូជ ។ កាន់តែកៀកដល់ថ្ងៃសម្រាល តូតា នៅតែមានសម្រស់ស្រស់ស្អាតហើយសុខភាពរបស់នាង និងកូនក្នុងផ្ទៃក៏ល្អជាធម្មតាដែរ។ពីមួយថ្ងៃទៅមួយថ្ងៃ តារារូបស្រស់ម្នាក់នេះ កាន់តែទទួលបានការស្រឡាញ់ និង ថ្នាក់ថ្នមពីសំណាក់ស្វាមី ព្រមទាំងក្រុមគ្រួសារសាច់ថ្លៃថែមទៀតផងដែរ។ ហាក់សំណាងជាងតារាដទៃ ក្រោយរៀបការ តូតា កាន់តែរស់នៅក្នុងជីវភាពយ៉ាងហាយសូរមិនចាញ់ តារាប្រទេសជិតខាងប៉ុន្មានឡើ់យ។ ក្នុងនោះ នាងធ្លាប់ទម្លាយថាមាន កប៉ាល់លក្ខណៈឯកជនសម្រាប់ជិៈកម្សាន្តលក្ខណៈគ្រួសារ, មានរីសត និងមានជំនួញធំៗក្នុងដៃជាច្រើន ដែលមានដូចជាហាងលក់គ្រឿងអលង្ការ កសិដ្ឋានចិញ្ចឹមគោ មាន់ និង ពពែ ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺផងដែរ៕

Uncategorized

Related posts

Leave a Comment