ក្នុងថ្ងៃខួបកំណើតកូនស្រី! ស្រាប់តែថៅកែពេជ្រ ទ្រី ដាណា បង្ហោះសារបែបនេះទៅកាន់កូនស្រីសំណព្វចិត្ត ដាណាភីន ថា….

ដូចប្រិយមិត្តបានជ្រាបហើយថានៅពេលនេះ ថៅកែពេជ្រ ទ្រី ដាណា បានបង្ហាញមុខកូនស្រីរបស់ខ្លួនដែលមានឈ្មោះ ដាណាភីន មានកំពស់ខ្ពស់ ហើយថែមទាំងមានរូបសម្រស់ស្រស់សោភាពមិនចាញ់ម្តាយឡើយ ជាពិសេសមួយរយៈពេលនេះក្នុងនាមជាម្តាយដែលមានគុណធម៌ លោកស្រី តែងតែបង្រៀនកូនរបស់ខ្លួន អោយចេះជួយដល់មនុស្សដទៃ ដោយលោកស្រី តែងតែនាំកូនស្រីរបស់ខ្លួនទៅធ្វើបុណ្យ និងដើរតាមលោកស្រីយកអំណោយអោយអ្នកខ្វះខាតជាដើម។

ដោយលែកនៅថ្ងៃនេះផងដែរ កូនស្រីរបស់លោកស្រី ទ្រី ដាណា គឺ ដាណាភីន បានបង្ហោះសារដ៏មានន័យថាមួយក្នុងថ្ងៃខួបកំនើតរបស់ខ្លួន ដោយក្នុងនោះប្អូនស្រី បានបង្ហោះសារជាភាសាអង់គ្លេសថា: “Old enough to know better. Young enough to get away with it.it’s my birthday🎊🥳any wish?” ដោយបកប្រែជាភាសាខ្មែរថា: “ចាស់ល្មមនឹងដឹងកាន់តែច្បាស់ – ក្មេងល្មមគ្រប់គ្រាន់ដើម្បីគេចចេញពីវា – ថ្ងៃនេះខួបកំណើតរបស់ខ្ញុំ មានអីជូនពខ្ញុំទេ?”៕

ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ មុននេះបន្តិច លោកស្រី ទ្រី ដាណា ក៏បានបង្ហោះសារជូនពកូនស្រីរបស់ខ្លួន ក្នុងថ្ងៃកំណើតថា: រវល់នឹងការងារពេកភ្លេចថ្ងៃខួបកំណើតកូន ជូនពរកូនស្រីឲ្យមានអនាគតល្អសុខភាពល្អនិងប្រាជ្ញាឆ្លាតវៃ ក្នុងជីវិត ពីម៉ាក់និងប៉ាពីចម្ងាយ។

Related posts

Leave a Comment