ពេល កញ្ញា លំបាកគាត់នៅឯណា? ពេល បានជោគជ័យ បានថាកូនមិនស្គាល់ពុក មើលវីដេអូចាស់មួយនេះ បានដឹង (មានវីដេអូ)

ភ្នំពេញ៖​ កាលពីថ្មីនេះ ជាទីចាប់អារម្មណ៍មួយ ដែលបណ្តាលសារព័ត៌មានចុះផ្សាយព្រោតព្រាត ដែលមានបុរសម្នាក់ អះអាងថា ខ្លួនជា​ឪពុកបង្កើត​​របស់​កំពូល​តារា​ចម្រៀង​ស្រី​អ្នក​នាង ​ឱក សុគន្ធកញ្ញា បានបង្ហោះសារមួយ ដោយ​សរសេរ​ថាអ្នកនាង មិន​ស្គាល់​​ឪពុក កំពុងតែជារឿងរ៉ាវក្តៅគគុកមួយ ដែលធ្វើឲ្យមហាជនមានចម្ងល់គ្រប់គ្នា។

ក្នុងនោះផងដែរ មានមហាជនមិនស្ទើរនោះទេ ដែលមានមន្ទិលសង្ស័យ ថា​បុរសខាងលើនេះ ជា​ឪពុកបង្កើត​​របស់​អ្នកនាងឱក សុគន្ធកញ្ញាឬយ៉ាងណា? ដោយអ្នកនាង មិនទាន់បានប្រតិកម្ម និងបានឆ្លើយតបទៅករណីបុរសវ័យចំណាស់រូបនេះ ខណៈដែល សាមីខ្លួន មិនទាន់ចេញមកស្រាយបំភ្លឺ ជុំវិញសារ និងរូបភាពបានបង្ហោះជាសាធារណៈ។

ជាក់ស្តែង រម្លឹកទៅ ក្នុងឆ្នាំ ២០១៨ ក្នុងគណនីមួយ លើបណ្តាញសង្គមហ្វេសប៊ុក​យោងតាមវីដេអូដែលគេបានបង្ហោះ អំពី​ អ្នកនាង ឱក សុគន្ធកញ្ញា នៅលើឆាកតន្រ្តី រៀបរាប់ទាំងហូរទឹក ពីទុក្ខលំបាកពីគ្រួសារ ក្នុងនាមជាកូនស្រីច្បង ចិញ្ចឹមម្ដាយ និងប្អូនៗដោយគ្មាន​ឪពុក រហូតតស៊ូបានជោគជ័យដ៏សព្វថ្ងៃ។

យោងតាមវីដេអូមួយនេះ បានឲ្យដឹងថា ឆាកជីវិតក្នុងគ្រួសាររបស់អ្នកនាង គឺគ្មានមនុស្សប្រុស ជួយទំនុងបម្រុងឡើយ ដោយបានបែកបាក់គ្រួសារតាំងពីក្មេង (ដោយ ​ឪពុកចាកចេញចោល) ដោយហេតុដូច្នេះ តារាចម្រៀងរូបនេះ ត្រូវតស៊ូព្រោះជាចំហរតែមួយគត់ នៅក្នុងគ្រួសារ ព្រោះត្រូវមានម្តាយ និងប្អូន ជាបន្ទុក​ដោយ ប្រឹងរកលុយចិញ្ចឹមគ្រួសារ ដោយមិនបាច់ពឹងពាក់កម្លាំងមនុស្សប្រុសឡើយ។

យ៉ាងណាមិញ មានមហាជនជាច្រើនបាន បញ្ចេញមតិយ៉ាងហូរហែរ ជាមួយរឿងរ៉ាវដែលកំពុងផ្ទុះនេះ ដោយយើងមិនអាចវិនិច្ឆ័យថារឿងនេះឬយ៉ាងណា ព្រោះមានតែសាមីខ្លួនដែលអ្នកឆ្លងកាត់ផ្ទាល់នោះ នឹងដឹងច្បាស់ជាងគេ ជុំវិញរឿងអាស្រូវ និងស្មុគស្មាញមួយនេះ៕

បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

Related posts

Leave a Comment