ចប់បាត់! តារាចម្រៀងប្រចាំផលិតកម្មយក្ស ទើបតែចេញបានមួយបទ ទទួលបាន Unlike ច្រើនជាង Like ហើយត្រូវបានមហាជនរិះគន់ថា… (មានវីដេអូ)

ផលិតកម្ម Sunday ទើបតែបញ្ចេញវីដេអូបទចម្រៀងថ្មីក្ដៅៗ មានចំណងជើងថា «ស្រឡាញ់ BTS ពេញបេះដូង» បកស្រាយដោយតារាចម្រៀងថ្មីកញ្ញា ម៉ានីតា គ្រាន់តែចេញភ្លាមមិនបានប៉ុន្មានម៉ោងផងត្រូវមហាជនរីះគន់យ៉ាងចាស់ដៃតែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បទថ្មីមួយបទនេះ គឺមានអត្ថន័យនិយាយអំពីយុវតីម្នាក់ ជាអ្នកគាំទ្រក្រុមតារាចម្រៀងប្រុស BTS

ខ្លាំងមិនថានាងធ្វើអ្វីក៏តែងតែស្ដាប់បទក្រុម K-Pop មួយនេះទោះត្រូវម៉ែជេរក៏ដោយ ។ យ៉ាងណាមិញមហាជនមានការមិនពេញចិត្តត្រង់ថា ផលិតកម្មគួរណាចេញបទថ្មីឱ្យទាក់ទងនឹងពិធីបុណ្យភ្ជុំបិណ្ឌវិញទើបត្រឹមត្រូវ មិនគួរណារដូវកាន់បិណ្ឌមកដល់បែរជាផលិតបទចម្រៀងនិយាយពីក្រុម K-Pop ​ទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែកបើក្រឡេកទៅមើលក្រុមអ្នកគាំទ្រ BTS វិញក៏ពួកគេមិនសូវជាពេញចិត្តអត្ថន័យបទនេះឡើយ ព្រោះហាក់បង្ហាញថា ពួកគេត្រូវម្ដាយជេរពេលស្ដាប់បទ Idol របស់ខ្លួននោះ។ បទចម្រៀងនេះដែរគ្រាន់តែចេញភ្លាមមិនដល់ ៣ ម៉ោងផងមានអ្នកបញ្ចេញមតិដល់ទៅជាង ៤ ពាន់នាក់ និង ចែករំលែករំលែករាប់ពាន់ដងបង្ហាញពីការមិនពេញចិត្តបទមួយនេះ៕

Uncategorized

Related posts

Leave a Comment