ថៃប្រកាសអាសន្ន! ក្រោយព្រះសង្ឃភាគច្រើនសុទ្ធតែឡើងទម្ងន់ និងសំនូមពរឲ្យពុទ្ធបរិស័ទធ្វើចង្ហាន់កាត់បន្ថយសាច់ជាបន្ទាន់ ហើយ….

ស្ថានការណ៍លើសទម្ងន់ក្នុងមជ្ឈដ្ឋានអ្នកបួស បានឈានដល់កម្រិតប្រកាសអាសន្ននៅថៃ ព្រោះតែសង្ឃប្រមាណពាក់កណ្ដាល នៅប្រទេ សពុទ្ធសាសនាមួយនេះ កំពុងរងជំងឺធាត់ស្អៀច។ កាលពីខែមិថុនា មន្ដ្រីនៃការិយាល័យសុខាភិបាលសាធាណៈថៃ បានអំពាវនាវប្រទេស នេះរៀបចំចង្ហាន់ឱ្យបានប្រសើរជាងមុន ដើម្បីកែសម្រួលស្ថានការណ៍ធាត់ស្អៀចលើសទម្ងន់ក្នុងមជ្ឈដ្ឋានសង្ឃនៅប្រទេសនេះ។

លោក Am porn Bejap olpitak ជានាយកស្ងាប័នខាងលើក៏បានជំរុញព្រះសង្ឃបង្កើនធ្វើចលនាដើម្បី សម្រកទម្ងន់ក៏ដូចជាលើក កម្ពស់សុខភាពផ្ទាល់។ ការធាត់ស្អៀច បានក្លាយជាគ្រោះថ្នាក់ប្រកាសអាសន្ននៅថៃព្រោះប្រទេសនេះត្រូវបានរៀបលំដាប់ទី ២ ក្នុងបញ្ជីស្ដីពី ទម្ងន់មធ្យមធ្ងន់បំផុតនៃបណ្ដាប្រទេសនៅទ្វីបអាស៊ី ហើយឈរបន្ទាប់ពីម៉ាឡេស៊ីប៉ុណ្ណោះ។

ពលរដ្ឋ៣នាក់មានម្នាក់ធាត់ស្អៀច ហើយស្ដ្រីថៃជាង ៤០ ភាគរយ កំពុងស្ថិតនៅក្នុងស្ថានភាពលើសទម្ងន់ធ្ងន់ធ្ងរ។ ក្នុងនោះបញ្ហាដូចគ្នានេះ តែងកើតឡើងក្នុងចំណោម អ្នកបួសទើបជាបញ្ហាធ្វើឱ្យរដ្ឋការថៃ «ឈឺក្បាល» ។ ការសិក្សាមួយរបស់សកលវិទ្យាល័យ Chulalongkorn ឱ្យដឹងថាសង្ឃថៃប្រមាណពាក់កណ្ដាល

កើតជំងឺធាត់ស្អៀច ហើយជាង ៤០ ភាគរយ ក្នុងចំណោមនោះមានកម្រិត cholesterol ខ្ពស់ ជិត ២៥ ភាគរយលើសឈាម ហើយ ១០ ភាគរយទៀតកើតជំងឺទឹកនោមផ្អែម។ ការសិក្សានេះ ក៏បានបង្ហាញថាថ្វីត្បិតព្រះសង្ឃជាទូទៅ ឆាន់អាហារមានកាឡូរីទាបជាងប្រជាជន ប៉ុន្ដែការធាត់ស្អៀចរបស់សង្ឃទាំងអស់នោះ

គឺបណ្ដាលមកពីការឆាន់ភេសជ្ជៈមានស្ករ។ បច្ចុប្បន្នរដ្ឋាភិបាលថៃ និងស្ថាប័នពុទ្ធសាសនាបានចាប់ផ្ដើមអនុវត្ដន៍វិធី « អ្នកបួសសុខភាពមាំមួន អាហារបំប៉នត្រឹមត្រូវ» ។ នេះជាគ្រោង ការណ៍សំដៅកែប្រែជីវភាពរបស់អ្នកបួស តាមរយៈការអប់រំចំណេះដឹង អំពីអាហារូបត្ថម្ភ និងការហ្វឹកហាត់សរីរាង្គ៕

Uncategorized

Related posts

Leave a Comment