ស្តែងៗ នារីម្នាក់ ប៊ិះអស់ជីវិតទៅហើយ សំណាងដើរចេញទាន់បានប៉ុន្មានជំហ៊ាន (Video Inside)

រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងបានកើតឡើងនៅក្នុងទីក្រុងសុីដនី ប្រទេសអូស្ត្រាលី ដោយមាននារីស្ទើរតែត្រូវរថយន្តមួយបុកពេញទំហឹង ទៅហើយ ប៉ុន្តែសំណាងល្អមិនដឹងជាយ៉ាងម៉េច នាងដើរចេញពីកន្លែងនោះ ដោយមិនដឹងខ្លួន។

នាងដើរចេញពីកន្លែងគ្រោះថ្នាក់ ដោយសកម្មភាពទាំងអស់បានផ្តិតជាប់ ក្នុងកាំមេរ៉ាសុវត្ថិភាពទាំងស្រុង ដោយពេលនោះ នាងបានឈរចាំត្រង់ចំណតឡានក្រុង ដោយសារតែទឹកដោះម្តាយថ្លៃឬ ជិវិតមិនទាន់អស់ ទើបនាងបានដើរចេញពីកន្លែងចំណតនោះ បានប្រហែលជា៧វិនាទី ដោយភ្លាមនោះ មានរថយន្តមួយបានបើកឡើងលើផ្លូវ ក្នុងល្បឿនលឿន ចំកន្លែង ដែលនារីម្នាក់នោះឈរចាំឡានក្រុងមួយស្របក់មុននោះ និងបានបុកសម្ភារៈដែលទើបតែទិញពីផ្សារទំនើបក្បែរៗនោះ ខ្ទេចម៉ត់ផងដែរ ប៉ុន្តែហេតុការណ៍មួយនេះ មិនបានបង្កឲ្យនរណាម្នាក់ រងរបួសអ្វីឡើយ។

Related posts

Leave a Comment