អាណិតណាស់! លោកអ៊ុំពិការជាអ្នករត់ PassApp ព្រោះតែពិការគ្មាននរណាហ៊ានជិះលោកអ៊ុំទេ តែប៉ះនារីម្នាក់ទាំងស្អាតទាំងចិត្តល្អ បានធ្វើរឿងមួយនេះជួយដល់លោកអ៊ុំ និងបានផ្តាំថា….

ដោយក្តីអាណិតក្រោយពីបានស្តាប់ការៀបរាប់របស់លោកអ៊ុំកំសត់រត់ PassApp ទាំងខ្លួនពិការ នារីម្នាក់ដែលមានគណនីហ្វេសបុកឈ្មោះ Ju GiGi បានរៀបរាប់អោយដឹងថា: ឱ! លោកអ៊ុំអើយ !! លោកអ៊ុំជាអ្នករត់ PassApp ម្នាក់ដែលខុសពីគេដទៃដោយសារអ៊ុំជាជនពិការ ស្តាប់លោកអ៊ុំនិយាយទឹកភ្នែកខ្ញុំហូរចុះ លោកអ៊ុំថា គេរត់10ជើង អ៊ុំបានតែ1ជើងទេ

ព្រោះភ្លៀវមិនហ៊ានជិះជាមួយអ៊ុំទេ 😞😞ទោះបីគេហៅក្នុងappក៏គេលុបវិញដែល អ៊ុំរត់បានតែបាយចម្អែតក្រពះទេ ស្តាប់ហើយអួលដើមកណាស់អ៊ុំ ក្មួយសូមជូនអ៊ុំជាអង្ករទឹកសុីអុីវនិងមីទឹកសុទ្ធបន្តិចបន្ទួចជូនអ៊ុំនិងសូមជូនពរអ៊ុំឲមានម៉ូយច្រើនៗ😔 សូមបងប្អូនដែលទៅផ្សារអូឫស្សីច្រកទី3ជួយជិះPassApp អ៊ុំផងទោះបីគាត់ពិការមែនតែគាត់តស៊ូនិងជូនអ្នកដំណើរដល់គោលដៅដោយសុវត្តិភាព កុំបារម្មណ៍ខ្ញុំជិះរួចហើយគឺមានសុវត្តិភាព100ភាគរយ 😔🙏៕

Related posts

Leave a Comment