នេះជាថ្ងៃឪពុក ឱក សុគន្ធកញ្ញា ប្រឡងវគ្គផ្ដាច់ព្រ័ត្រនៅទូរទស្សន៍បាយ័ន ចំពេលផ្ទុះព័ត៌មានជាមួយកូនស្រី


ថ្ងៃទី ២៥ មិថុនា ២០២០ នេះគឺជាថ្ងៃប្រឡងវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី «វង់តន្ត្រីខ្មែរ» រដូវកាលទី ១ ដែលកំពុងដំណើរការចាក់ផ្សាយនៅឯស្ថានីយទូរទស្សន៍បាយ័ន ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ បេក្ខជនមួយរូបត្រូវបានមហាជនស្គាល់ច្បាស់ថាជាឪពុកបង្កើតកំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ឈ្មោះ ឱក បូនី គឺជាបេក្ខជនដែលជាប់មកដល់វគ្គផ្ដាច់ព្រ័ត្រនេះដែរ ។ លោក ឱក បូនី គឺជាបេក្ខជនស្ថិតក្នុងវង់តន្ត្រីបុរាណខ្មែរនៃក្រុមមន្ទីរវប្បធម៌ខេត្តព្រៃវែង ។ កម្មវិធីនេះនឹងធ្វើការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ BTV និង ទំព័រហ្វេសបុកផ្លូវការ សសយក ខេត្តស្វាយរៀង ។

ក្នុងថ្ងៃដដែលនេះ លោក ឱក បូនី ដែលជាឪពុកកំពូលតារាស្រីដ៏ល្បីល្បាញកំពុងឈានជើងឆ្ពោះទៅរកភាពជោគជ័យ នៃកម្មវិធីប្រឡងនេះ កំពុងតែផ្ទុះព័ត៌មានកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក ក្រោយពីលោកបានបង្ហោះសារយ៉ាងចាក់ដោតមួយសំដៅឆ្ពោះទៅកូនស្រីកាលពីប៉ុន្មានថ្ងៃមុននោះ ។ លោកឱក បូនី បានសរសេរសារមួយយ៉ាងខ្លី តែបង្កប់ន័យយ៉ាងជ្រៅថា «ទោះជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់ឱ្យ» ។

សារដែលចង់សំដៅថា កូនស្រីមិនស្គាល់ឪពុកនេះ បានក្លាយជាព័ត៌មានដែលមហាជនតាមដានច្រើនបំផុត ហើយក៏មានមតិមួយចំនួនធំហាក់មិនពេញចិត្តនឹងការលើកឡើងរបស់លោកឪពុករូបនេះផងដែរ ។ ក្នុងនោះដែរមហាជនក៏រង់ចាំមើលថាតើរវាងឪពុកកូននេះ នឹងមានការបកស្រាយបន្តឬយ៉ាងណានោះទេ ៕

Related posts

Leave a Comment