ព្រឺក្បាលខ្ញាកៗ! ក្រោយបានមើលវីដេអូ រឿន ណាត ត្រូវវិញ្ញាណអប្សរាចូលសណ្ឋិតនាង ពេលកំពុងថត ហើយនាងចេះតែ…. (មានវីដេអូ)

កាលពីម្សិលមិញនេះ បវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ ២០១៨ (Miss Universe Cambodia 2018) កញ្ញា រឿន ណាត ទើបតែបានធ្វើឲ្យមហាជនគ្រប់គ្នា លាន់មាត់សរសើរជាច្រើន ក្រោយពេលបានឃើញនាង គ្រងនូវឈុតអប្សរមាលតី ដែលក្នុងនោះ តារាស្រីរូបនេះ ពិតជាធ្វើបានយ៉ាងល្អ ទាំងទឹកមុខ កាយវិការនិងរូបរាង គឺសាកសមឥតទាស់តែម្ដង។

ទន្ទឹមនឹងនេះដែរ អ្នករៀបចំ និងជាអ្នកតម្លើងឈុតមួយនេះជូន រឿន ណាត ក៏បានចេញមកសរសេររៀបរាប់ជាហូរហែរលើគណនីហ្វេសប៊ុកឈ្មោះ Skor Krob ដែលស្ដាប់ហើយ ពិតជាគួរឲ្យព្រឺសម្បុរខ្លាំងមែន ដោយលោកបាននិយាយថា៖ ខ្ញុំពិតពិបាកហ្នឹងអត្ថាធិប្បាយ​នូវរឿងដែលកេីតឡេីងណាស់​! ម្ចាស់គេមកហេីយគេមកតាំងពី ២ថ្ងៃមុនមកម្លេះ​

ដូចដែរខ្ញុំបានផុសកាលពីយប់មុនចឹង​ គេមកស្រស់ៗតែម្ដង​ អត់បានដេកទេ ២យប់មុនថ្ងៃថត​ខ្ញុំខ្លាចរហូតមិនហ៊ានដេក គេមកល្អទេ​ ទឹកមុខញញឹមទន់ៗតែបង្កប់ការឈឺចាប់ខាងក្នុង​ ទឹកភ្នែរហូរស្រក់ចុះមាត់នៅតែញញឹម​ ខ្ញុំមិនដឹងថាគាត់មានអីក្នុងចិត្តដែលលាក់លាមទុក​ ។ វាមិនមែនជាការសម្ដែងទេ​ ដោយសាតែហេតុការហ្នឹង ទេីបខ្ញុំសម្រេចចិត្តបិត liveភ្លាម​ ៗ​

មិនមែនទាមទារចំណាប់រម្មណ៍អីទេ​ ហេីយម៉ូឌេលក៏មិនមែនអ្នករបាំអីដែរ​ តែកាយវិការទាន់ភ្លន់​ សម្រក់ទឹកភ្នែក​នៅតែហូរ តែមិនចោលការញញឹម សួរមិននិយាយស្ដី​ បានត្រឹមញញឹមក្រវីក្បាល​ អ្នកដែលបានមេីល live មុនខ្ញុំបិតគឺដឹងហេីយ​ ប្រហែលនាងសប្បាយចិត្តដល់ស្រក់ទឹកភ្នែក​ ដែលពួកយេីងនឹកឃេីញដល់ពួកនាង

ព្រោះពួកនាងគិតថានាងជាស្រមោលនៃអតីតកាល​ ហេីយពេលនេះពួកយេីងបានសាងនាងឡេីងវិញម្តងទៀត នាងចង់រេរាំឲ្យឃេីញដេីម្បីជាការអរគុណ យ៉ាងណាមិញ ក្រោយមានហេតុការណ៍បែបនេះកើតឡើងលើតារាស្រីរូបនេះ អ្នកគ្រប់គ្នា ពិតជាស្ទើរតែនឹកស្មានមិនដល់នោះឡើយ តែយ៉ាងណា សម្រាប់សមិទ្ធផលថ្មីមួយនេះ រឿន ណាត ពិតជាធ្វើបានល្អខ្លាំងណាស់ ដែលនាងត្រូវបានគេសរសើរគ្រប់គ្នាផងដែរ៕ ទស្សនារូបភាព និង វីដេអូខាងក្រោម៖

Related posts

Leave a Comment