ក្នុងថ្ងៃខួបកំណើតលោក ឧកញ៉ា គិត ម៉េង និងលោកជំទាវ ស្រីតូច ចំណាន ពោរពេញទៅដោយ ភាពផ្អែមល្ហែមណាស់

ដូចដែលយើងបានដឹងស្រាប់មកហើយថា លោក ជំទាវ ស្រីតូច ចំណាន បានធ្វើឲ្យបងប្អូនប្រិយមិត្តទាំងអស់ ចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយជីវិតគ្រួសារដ៏មានសុភមង្គលជាមួយស្វាមី អ្នកឧកញ៉ាគិត ម៉េង ដោយតែងបង្ហាញសកម្មភាពសាមញ្ញៗ ប៉ុន្តែ ពោរពេញដោយភាពផ្អែមល្ហែមគ្រប់ពេល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ដែងឲ្យឃើញច្បាស់ កាលពីម្សិលមិញនេះដែរ ជាថ្ងៃពិសេសខួបកំណើតរបស់ អ្នកឧកញ៉ា គិត ម៉េង បានប្រារព្ធយ៉ាងអធិកអធម ដែលកម្មវិធីទាំងមូលបាន ធ្វើឡើងក្នុងភូមិគ្រឹះរបស់អ្នកឧកញ៉ា និងលោកជំទាវផ្ទាល់តែម្ដង ពោរពេញដោយស្នាមញញឹមរបស់ភ្ញៀវកិត្តិយស ឥស្សរជន ព្រមទាំងអ្នកជំនួញល្បីៗជាច្រើនរូបថែមទៀតផង។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ តាមរយៈរូបភាពជាច្រើនសន្លឹក បានបង្ហាញឲ្យឃើញថា ក្នុងថ្ងៃខួបកំណើតចម្រើនវ័យរបស់អ្នកឧកញ៉ាឈានចូលវ័យ៥២ឆ្នាំនេះ ពិតជាមានភាពសោមនស្សរីករាយក្រៃលែង ដោយលោកជំទាវ និងអ្នកឧកញ៉ា បានរៀបចំខ្លួនយ៉ាងសាមញ្ញ ថ្លៃថ្នូរ ថតរូបជាមួយគ្នា អមដោយកាយវិការស្និទ្ធស្នាល ផ្ដល់ស្នាមថើបជូនគ្នា មើលទៅពិតជាផ្អែមល្ហែមខ្លាំងណាស់។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment