ឱកាសមិនមែនចេះតែមានទេណា! ស្រីស្អាត អាណារ៉ូស ក្រដាស់10 ក្រដាស់20 ប្រកាសរកអ្នកបើកឡានផ្ទាល់ខ្លួន អោយតម្លៃខ្លួនដល់ទៅ…

តារាសម្តែងស្រីដែលកន្លងមកចូលចិត្តការស្លៀកពាក់សិចស៊ីសម្ញែងសាច់ខ្ចីកញ្ញា អាណារ៉ូស កាន់តែមានភាពល្បីល្បាញជាពិសេសនៅក្នុងបណ្តាញសង្គម ដោយកញ្ញា តែងតែបង្ហោះសារបែបកំប្លែងៗ ក្នុងនោះមួយរយៈនេះ គឺកញ្ញា ពិតជាល្បីខ្លាំងរឿងក្រដាស់១០ ក្រដាស់២០ ស្គាល់វិមានឯករាជ្យ និងតាមរយៈបកស្រាយបទ my heart will go on ជាដើម។

ហើយនៅមុននេះបន្តិច កញ្ញា អាណារ៉ូស ក៏បានប្រកាសថាត្រូវការអ្នកបើករថយន្តអោយកញ្ញាផ្ទាល់ ក្នុងនោះកញ្ញា បានលំអិតថា: ត្រូវការអ្នក បើកឡានអោយនាងខ្ញុំ ហើយបាយផ្តល់ជូន៣ពេល ប្រាក់ខែ200ដុល្លា ចាប់អារម្មណ៍ឆាតមក។ ក្រោយឃើញបែបនេះមានហ្វេនៗជាច្រើនបានដាក់ពាក្យ ហើយនៅមិនទាន់ដឹងថាពេលនេះអ្នកណាបានទទួលការងារនេះនៅឡើយទេ៕

Related posts

Leave a Comment