អាសូរណាស់!! កុមារអាយុ២ឆ្នាំម្នាក់ ធ្លាក់ពីសំយាបបចង្រ្កានបាយ បណ្តាលឱ្យឈ្លក់ទឹក ស្លា ប់ ដោយគ្មាននរណាបានឃើញ…

ខេត្តត្បូងឃ្មុំ ៖ ប្រភពព័ត៌មានបានឱ្យដឹងថា កុមាររងគ្រោះឈ្មោះអឿន សុខរាជ ភេទប្រុស អាយុ២ឆ្នាំ ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្ទះឈ្មោះ សែម ស៊ីណែត ភេទស្រី អាយុ២១ឆ្នាំ ស្ថិតក្នុងភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

នៅមុនពេលកើតហេតុឈ្មោះសែម ស៊ីណែត ត្រូវជាម្ដាយកុមាររងគ្រោះបានចេញទៅទិញម្ហូប ហើយទុកកូនឱ្យលេងនៅលើផ្ទះតែម្នាក់ឯង។ តាមការសន្និដ្ឋាន កុមាររូបនេះដើរលើសំយាបចង្រ្កានបាយដែលប្រក់ស័ង្កសីធ្វើឱ្យផុងធ្លាក់ចូលចំអាងទឹកក្នុងបន្ទប់ឈ្លក់ទឹកស្លាប់តែម្ដង ។

កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់និងគ្រូពេទ្យមណ្ឌលសុខភាព បានចុះដល់កន្លែងកើតហេតុពិនិត្យស្រាវជ្រាវឃើញថា សពពិតជាស្លាប់ដោយសារ ធ្លាក់ចូលអាង ក្នុងបន្ទប់ទឹកឈ្លក់ទឹកស្លាប់ប្រាកដមែន ពុំមានពាក់ពន្ធ័និងបទល្មើសព្រហ្មទណ្ឌឡើយ ។ សពបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Related posts

Leave a Comment