ក្រោយមានរឿងដ៏រន្ធត់ពីម្សិលមិញ! ថ្ងៃនេះ ភរិយារបស់ លោក សុខ រក្សា បានបង្ហោះរូបថ្នាំបុរាណខ្មែរជាច្រើន អមជាមួយសារដ៏មានន័យថា…

ដូចប្រិយមិត្តបានជ្រាបមកហើយ កាលពីម្សិលមិញមានរឿងដ៏តក់ស្លុតមួយបានកើតឡើងនៅក្នុងគ្រួសាររបស់តារាចម្រៀង សុខ រក្សា ដោយភរិយារបស់លោក ដែលកំពុងតែមានកូនក្នុងផ្ទៃ បានជួបបញ្ហា រហូតលោកបានបង្ហោះសារថា: ពុទ្ធោអើយ បេះដូងកូនខ្ញុំឈប់ដើរហើយ 😭😭😭😭។

ហើយក្នុងនោះ ទោះបីជាមានរឿងអ្វីក៏ដោយ ក្នុងនាមជាស្វាមី លោក សុខ រក្សា បានតាំងចិត្ត និងនិយាយលើកទឹកចិត្តប្រពន្ធរបស់ខ្លួនថា: «តាំងអារម្មណ៍ តាំងស្មារតីឱ្យរឹងមាំណាប្រពន្ធសម្លាញ់ចិត្តរបស់បង អូនមានប្តីនៅជិតអូន ហើយធ្វើម៉េចនិស្ស័យកូន ហើយនិងពួកយើងបានត្រឹមតែប៉ុណ្ណឹង សំខាន់បំផុតគឺសុខភាពរបស់អូន»។

ហើយនៅថ្ងៃនេះផងដែរ ប្រពន្ធរបស់តារាចម្រៀង សុខ រក្សា ដែលគែស្គាល់ថាជាតារាសម្ដែងស្រីឈ្មោះ កុល ដាវី បានបង្ហោះរូបថតថ្នាំបុរាណខ្មែរ ជាមួយនឹងសារកាត់ចិត្តថា: អ្វីដែលខ្ញុំត្រូវធ្វើបន្ត មានតែកាត់ចិត្ត ខំថែសុខភាពខ្លួនឯង ទាំងផ្លូវកាយ និង ផ្លូវចិត្ត អរគុណបងប្អូនទាំងអស់គ្នាជាពិសេសនាក់ដែលធ្លាប់ឆ្លងកាត់ជួបរឿងដូចខ្ញុំ 🙏🏻 ព្រមទាំងបងប្អូនសិល្បះទាំងអស់ដែលបានអោយកំលាំងចិត្តដល់ខ្ញុំ និង បារម្មណ៍ពីសុខភាពខ្ញុំ 🙏🏻🙏🏻🙏🏻❤️៕

Related posts

Leave a Comment