ទីបំផុត! ជនដៃដល់ដែលអា ក រ សម្លា ប់ក្មេងស្រី​ ១៤ ឆ្នាំ​ ក្នុងបន្ទប់ជួល ពេលនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ… (មានវីដេអូ)

ក្មេងស្រីឈ្មោះស្រី ពេជ្រ ជាអ្នកខេត្តកំពង់ចាម អាយុត្រឹមតែ 14 ឆ្នាំម្នាក់ត្រូវជនសង្ស័យអា ក រសម្លា ប់ក្នុងបន្ទប់ជួលក្នុងសភាពអាក្រា តកា យ និងបាត់ទ្រព្យសម្បត្តិជាប់ខ្លួនទៀត នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ក្មេងស្រីរងគ្រោះឈ្មោះពេញ ស្រីពេជ្រ អាយុ១៤ឆ្នាំ ជាសិស្សសាលាវិទ្យាល័យជម្ពូវ័ន មានបងប្អូនចំនួន៤នាក់ហើយនាងគឺជាកូនទី៤ មានឪពុកអាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូកង់បី និងម្តាយអាយុ៤៥ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានស្រុកកំណើត នៅក្នុងភូមិដីក្រហម ឃុំសំភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

មុនកើតហេតុ ម្តាយនិងកូនស្រីបាននាំគ្នាទៅដើរលេងនៅផ្ទះអ្នកជិតខាង ក្រោយមកមេឃក៏ចាប់ភ្លៀង គាត់ក៏ដេញកូនគាត់អោយទៅហាលអាវនៅបន្ទប់ស្នាក់នៅ ហើយគាត់មិនបានទៅជាមួយកូនទេ លុះមួយម៉ោងក្រោយមក ស្រាប់តែក្មួយប្រុសរបស់គាត់បានស្រែក និងភ្ញាក់ផ្អើលខ្លាំង ក្រោយឃើញក្មេងស្រីនៅក្នុងសភាពដ៏សាហាវបែបនេះ។

ហើយនៅមុននេះបន្តិច ជនសង្ស័យដែលបានប្រព្រឹត្តិសកម្មភា ពដ៏សា ហាវទៅលើក្មេងស្រីក្នុងបន្ទប់ជួល នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីរសៀលម្សិញមិញ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ នៅក្រោមស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ នៅពេលនេះជនសង្ស័យ ត្រូវបានកម្លាំងនគរបាលនាំខ្លួនទៅនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីសួរនាំ និងបន្តនីតិវិធី៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Related posts

Leave a Comment