ឱក សុគន្ធកញ្ញា ក៏ចង់ឲ្យឪពុករបស់ខ្លួនចេញមកបញ្ជាក់ ឲ្យច្បាស់ៗ ចំពោះការបង្ហោះសាររបស់គាត់ ត្រង់ពាក្យថា “កូនមិនស្គាល់ឪ”


នៅលើបណ្តាញសង្គមហ្វេសប៊ុក មានជជែកវែកញែកយ៉ាងខ្លាំង ចំពោះការបង្ហោះសាររបស់លោក ឱក បូនី ដែលត្រូវបានគេស្គាល់ថាជាលោក ឪពុករបស់អ្នកនាង ឱក សុគន្ធកញ្ញា ។ ចំពោះការបង្ហោះសាររបស់លោក “ឱក បូនី” បានធ្វើឲ្យមហាជន កូនដូចជាអ្នកនាងផ្ទាល់ពិតជាចង់ដឹងថា តើគាត់ផុសនេះចង់មានន័យយ៉ាងណា?

នៅក្នុងសាររបស់លោក “ឱក បូនី” បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកថា “ទោះជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់ឲ្យ”។ នៅក្នុងអត្តន័យ ចង់បញ្ជាក់ថា អ្នកនាង ឱក សុគន្ធកញ្ញា មិនបានបំពេញតួនាទីល្អ​ ឬ ចង់មានន័យជាន់ពន្លិចអ្នកនាងឲ្យប្រាកដ។

ដោយឡែកមុននេះបន្តិច នៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៏មានក្នុងស្រុកមួយ បានលើកឡើងពីសំដីរបស់អ្នកនាងឱក សុគន្ធកញ្ញា ថា “ខ្ញុំមិនបានដឹងទេបង..! ខ្ញុំអត់ទាន់យល់ បើគាត់ (ឪពុក) បង្ហោះបែបនេះមែន ខ្ញុំចង់ឲ្យទៅសួរគាត់ទៅថា ហេតុអីគាត់បង្ហោះអ៊ីចឹង?

(រួចក៏ចុចបិទទូរស័ព្ទ និងទំនាក់ទំនងលែងបានតែម្ដង)”។ នៅក្នុងអត្តន័យមួយនេះ ហាក់ចង់បង្ហាញថា អ្នកនាង ឱក សុគន្ធកញ្ញា ក៏ចង់ឲ្យឪពុករបស់អ្នកនាង ធ្វើការបកស្រាយឲ្យបានច្បាស់លាស់ផងដែរ ចំពោះមុខអ្នកនាង ហេតុអីបានជាឪពុករបស់នាង បង្ហោះសារបែបនេះ អត់យល់?

Related posts

Leave a Comment