អ្នកណាមិនស្លុត! វីដេអូដែលម្តាយយំបោកខ្លួន សន្លប់ជាច្រើនសារ ក្រោយដឹងថាកូនស្រី១៤ឆ្នាំ ត្រូវគេជនសង្ស័យអា ក រ សម្លា ប់… (មានវីដេអូ)

ក្មេងស្រីឈ្មោះស្រី ពេជ្រ ជាអ្នកខេត្តកំពង់ចាម អាយុត្រឹមតែ 14 ឆ្នាំម្នាក់ត្រូវជនសង្ស័យអា ក រសម្លា ប់ក្នុងបន្ទប់ជួលក្នុងសភាពអាក្រា តកា យ និងបាត់ទ្រព្យសម្បត្តិជាប់ខ្លួនទៀត នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កអោយមានការភ្ញាក់ផ្អើលខ្លាំង។
ក្មេងស្រីរងគ្រោះឈ្មោះពេញ ស្រីពេជ្រ អាយុ១៤ឆ្នាំ ជាសិស្សសាលាវិទ្យាល័យជម្ពូវ័ន មានបងប្អូនចំនួន៤នាក់ហើយនាងគឺជាកូនទី៤ មានឪពុកអាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូកង់បី និងម្តាយអាយុ៤៥ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានស្រុកកំណើត នៅក្នុងភូមិដីក្រហម ឃុំសំភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ម្ដាយរបស់នាងបានឈប់សម្រាកពីការងារចំនួន៤ថ្ងៃមកហើយ និងនៅមុនពេលកើតហេតុគាត់បាននាំកូនស្រីរងគ្រោះរូបនោះទៅលេងផ្ទះអ្នកជិតខាងដែលស្ថិតនៅជិតបន្ទប់ស្នាក់នៅរបស់គាត់នោះដែរ។ ក្រោយមកស្រាប់តែមេឃជិតភ្លៀង គាត់បានឱ្យកូនស្រីទៅប្រមូលខាអាវដែលហាលទុក

ចំណែកគាត់មិនបានទៅតាមនោះទេ រហូតរាំងភ្លៀង១ម៉ោងក្រោយមក ក៏គាត់នៅតែមិនទាន់ត្រឡប់ទៅមើលកូនស្រីដែរ ប៉ុន្តែមានយុវជនម្នាក់ដែលត្រូវជាក្មួយបានដើរទៅមើលស្រាប់តែប្រទះឃើញកូនស្រីគាត់ដេកស្លា ប់អាក្រា តកា យបាត់ទៅហើយ។ រំពេចនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗធ្វើការតាមជំនាញ។

ហើយខាងក្រោមនេះ គឺជាវីដេអូដែលម្តាយរបស់ក្មេងស្រីរងគ្រោះ យំបោកខ្លួន​ សន្លប់ជាច្រើនសារៗ ដោយសារតែបា ត់ប ង់កូនស្រី​របស់ខ្លួន សឹងតែមិននឹកស្មានដល់ ក្នុងនោះមហាជនជាច្រើនបានសម្តែងការសោកស្តាយ និងសង្ឃឹមថាសមត្ថកិច្ចអាចតាមឃាត់ខ្លួនជនសង្ស័យអោយបានកុំខានផងដែរ៕

Related posts

Leave a Comment