នៅចាំទារកដែលគេរើសបាននៅគំនរសំរាមទេ! ពេលនេះមានវ័យបាន មួយ ខែហើយ សាច់ឈាមទ្រលក់ទ្រលន់គួរឱ្យខ្នាញ់ណាស់….

ជឿជាក់ថាប្រិយមិត្តនៅចាំ ទារិកាកំសត់ម្នាក់ត្រូវបានម្ដាយ ឪពុកបោះបង់ចោលនៅគំនរសម្រាមនៅម្ដុំមជ្ឈមណ្ឌលម៉ូឌែន២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ដោយទារិកាមួយនេះត្រូវបានប្រជាពលរដ្ឋ និងកម្មករប្រមូលសម្រាម ប្រទះឃើញនៅលើគំនរសម្រាម ហើយក៏ត្រូវបានគ្រួសារមួយដែលបានឃើញទារកមួយនេះ មុនគេ បានអ្នកស្ម័គ្រចិត្តយកទៅចិញ្ចឹមធ្វើជាកូនរហូតដល់សព្វថ្ងៃនេះ។

ដោយលែកគិតមកដល់ពេលនេះ ក្មេងស្រីកំសត់ខាងលើមានអាយុបាន១ខែហើយ ហើយរូបគេក៏បានផ្លាស់ប្តូររូបរាងកាន់តែមានសាច់ មុខកាន់តែគួរឲ្យស្រលាញ់ទៀតផង នេះបើយោងតាមការបង្ហោះអោយដឹងពីហ្វេសបុកផេចរបស់ ពូ ឈីវ ដែលបានរៀបរាប់ថា: អូនបាន១ខែហើយ អ៊ុំពូមីងយាយតាអើយ៕

Related posts

Leave a Comment