ថោកដល់ប្រុសៗគ្រប់គ្នាអស់ហើយ! អាងមានរថយន្តជុិះ បើកបុកនារីទន់ខ្សោយហើយចុះមកវ៉ៃនាងថៃមទៀត…(មានវីដេអូ)

ភ្នំពេញ ៖ សួរថាបើជីដូន ម្តាយ បងប្អូនស្រី ឬក៏សមាជិកដែលជាមនុស្សស្រីនៅក្នុង ក្រុមគ្រួសាររបស់អ្នក ហើយត្រូវបានបុរសមកវាយប្រហារបែបនេះ តើអារម្មណ៍របស់អ្នកនៅស្ងប់ដែរឬទេ? តើអ្នកសុខចិត្តឈរអោបដៃឲ្យគេមកវាយដំសមាជិក ក្រុមគ្រួសាររបស់អ្នកបែបនេះដែរឬក៏អត់? រាល់បញ្ហាគ្រប់យ៉ាងតែងតែមានដំណោះស្រាយ ហេតុអ្វីត្រូវប្រើប្រាស់អំពើហិង្សាលើស្ត្រីបែបនេះ?

មកដល់ពេលថ្មើរនេះហើយជនល្មើសនៅតែបន្តរត់គេចខ្លួន មិនទាន់មកដោះស្រាយនោះទេ ។ ទុកឲ្យច្បាប់ជាអ្នកដោះស្រាយបើសិនជានៅតែសម្ងំពួនលាក់ខ្លួនបែបនេះទៀត។ ឪពុកម្តាយកុំចង់ប្រើប្រាស់អំណាចរបស់អ្នកដទៃមកដោះស្រាយអី វាមិនល្អនោះទេ អាចបណ្តាលឲ្យកើតរឿងធំជាងនេះ។

ដូច្នេះហើយគ្រប់សកម្មភាពដែលបានកើតឡើងខាងលើ សបញ្ចាក់ឲ្យឃើញថាតម្លៃអប់រំ សុជីវធម៌ នូវមានភាពខ្វះខាតច្រើន។#ខ្លួនជាប្រុសមុខមាត់ស្អាតដែរតែបែរមកធ្វើទង្វើរបែបនឹងមកលើមនុស្សស្រីម្ចាស់Accountខាងលើឈ្មោះ Ratana( ឈ្មោះ វាង រត្ន័នា )ប្រសិនបើនៅតែបន្តរត់គេចបែបនេះ មិនមែនជារឿងល្អនោះទេ។
រថយន្តដែលបង្កហេតុ ពាក់ស្លាកលេខ 2BF-9937 ម៉ាករថយន្ត Lexus GS300 ដែលបានបង្កររឿងនៅទីតាំងកើតហេតុ នៅភូមិព្រែកធំ, សង្កាត់ក្បាលកោះ, ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

(បញ្ជាក់ ៖ ជនខាងលើមានចេតនា ប៉ុនប៉ងមនុស្សឃាត ដោយបើករថយន្តបុកជនរងគ្រោះនិង ប្រើប្រាស់អំពើហិង្សាលើស្ត្រី) កើតហេតុបង្កឡើងកាលពីថ្ងៃច័ន្ទ ទី31 ខែសីហា ឆ្នាំ2020 វេលាម៉ោង 11និង30នាទី ៕

បើចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

Related posts

Leave a Comment