ជាមិត្តសម្លាញ់នឹងគ្នា ១៣ ឆ្នាំ ខេម នៅតែធ្វើរឿងមួយនេះដល់ គូម៉ា

មហាជន និង អ្នកគាំទ្រមួយចំនួនធ្លាប់បានដឹងរួចហើយពីទំនាក់ទំនងមិត្តភាពរយៈពេលជាង ១៣ ឆ្នាំ របស់លោក ខេម និង លោក គូម៉ា ដោយតារាចម្រៀងទាំងពីររូបនេះ បានចាប់ផ្តើមក្លាយជាមិត្តនឹងគ្នាតាំងពីការចូលរួមប្រកួតក្រុមចម្រៀងក្នុងកម្មវិធី Boy Band របស់ស្ថានីយទូរទស្សន៍ CTN ក្នុងឆ្នាំ ២០០៧ មកម្ល៉េះ ។

ទោះជាពេលកន្លងទៅតារាចម្រៀងដែលមានកំណើតពីការប្រកួតក្រុមចម្រៀងបុរសខាងលើធ្លាប់ជាតារាចម្រៀងក្នុងផលិតកម្មថោនរួមគ្នាមែន តែពេលនេះ ខេម និង គូម៉ា បានចែកទ្រនំគ្នាហើយ ។ ទោះជាយ៉ាងនេះក្តី មិត្តភាពរយៈពេល ១៣ ឆ្នាំរបស់អ្នកទាំងពីរនៅតែបន្តរាប់អានគ្នាដូចបងប្អូនដដែល ។
ស្របនឹងការនៅតែរាប់អានគ្នានេះ កាលពីយប់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ កន្លងទៅនេះ ខេម បានចែករំលែកនូវបទចម្រៀងរបស់ គូម៉ា ដែលស្ថិតនៅក្នុងផលិតកម្មថោននៅលើផេកផ្លូវការរបស់លោក ទោះលោកបច្ចុប្បន្នជាតារាចម្រៀងរបស់ផលិតកម្ម Galaxy Navatra ក្តី ។ ការចែករំលែកបទចម្រៀងរបស់ គូម៉ា នោះដែរបានធ្វើឲ្យមហាជន និង អ្នកគាំទ្រអ្នកទាំងពីរលើកឡើងថា ទោះមិននៅក្នុងផលិតកម្មតែមួយ តែអ្នកទាំងពីរនៅតែគាំទ្រស្នាដៃគ្នាក្នុងនាមជាមិត្តយល់ចិត្តថ្លើមគ្នាផងដែរ ៕

Related posts

Leave a Comment