ពុទ្ធោអើយ! ក្នុងធុងរកតែអង្ករមួយកំប៉ុងគ្មាន បានបាយហូបមួយថ្ងៃ ដេកអត់ពីរថ្ងៃ ដាច់ចិត្តលើកដៃសូមបងប្អូន សូមស្បៀងហូបផង


លោកយាយកំសត់ រស់នៅក្នុងខ្ទមចាស់ទ្រុឌទ្រោមតែម្នាក់ ដោយសារតែគ្មានកូនចៅ រាល់ថ្ងៃមានអ្នកជិតខាង បានហុចបាយសំល តិចតួច ដើម្បីពិសារ មានថ្ងៃខ្លះត្រូវអត់បាយ ព្រោះតែគ្មានអង្ករដាំ ។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថាស៊ាន ច័ន្ទដារ៉ា បានបង្ហោះសារពីជីវិតរបស់លោកយាយម្នាក់ រស់នៅក្នុងខ្ទម អ្វីដែលសំខាន់នោះ គឺក្នុងធុងអង្ករ រកតែមួយកំប៉ុងគ្មាន។

នៅក្នុងគណនីហ្វេសប៊ុកនោះបានបង្ហោះសារថា “លោកយាយគ្មានសូម្បីតែអង្ករ😓 លោកយាយហួន គ្មានកូន រស់នៅម្នាក់ឯងកម្សត់វេទនា រកតែអង្ករហូបគ្មានមួយកំប៉ុងមិនបាន បានមួយថ្ងៃអត់ពីថ្ងៃ លោកយាយសំពះសូមអោយបងប្អូនជួយដល់លោកយាយផង សូមមេត្តាអាណិតជួយអោយលោកយាយផង លោកយាយរស់នៅភូមិត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំថ្ងៃទី22/06/2020 Tel:016542254″។

ទន្ទឹមនឹងនេះ លោកយាយសង្ឃឹមថា បងប្អូននិងជួយដល់គាត់​ នៅក្នុងជីវិតចុងក្រោយមួយនេះ ឲ្យគាត់បានរស់នៅបានស្រួលបន្តិច លុះជីវិតចុងក្រោយរបស់គាត់៕

Related posts

Leave a Comment