ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សូមធ្វើការបំភ្លឺ លើហេតុការណ៍ បុរសពីរនាក់ចុះពីលើឡាន Mazda Pickup ស្រែកគំរាមអ្នកជិះម៉ូតូ ថា …

បើយោងតាម ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សូមធ្វើការបំភ្លឺព័ត៌មាន ជុំវិញការបង្ក្រាប​ករណី​ គម្រាមកំហែង​ និងការប្រេីប្រាស់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត​ ជូនសាធារណៈជនដែលមានខ្លឹមសារដូចខាងក្រោមនេះ ៖

គួរបញ្ជាក់ផងដែរថា​ កាលពីថ្ងៃ៣១​ ខែសីហា​ ឆ្នាំ២០២០ វេលាម៉ោង ១៦​ និង៤៥នាទី​ នៅលេីផ្លូវលេខ៥៣ ក្រាលគ្រួសក្រហម​ មុខចម្ការអំពៅរបស់លោកឧកញ៉ា​ ញឹក ផន (ហៅកៅ) ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឺកផុស ខេត្តកំពង់ឆ្នាំងកេីតមានបទល្មេីសកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតិ និងបទគំរាមកំហែង បង្កឡេីងដោយជនសង្ស័យម្នាក់ឈ្មោះ ញឹក ផល ភេទប្រុស អាយុ ៣៨ឆ្នាំ ស្នាក់នៅភូមិ-ឃុំកេីតហេតុខាងលេី ដោយទំនាស់ពាក្យសំដីជាមួយឈ្មោះ ប្រាក់ បាន ភេទប្រុស អាយុ ៣០ឆ្នាំ​ រស់នៅភូមិក្រសាំងដុសឡេីង ឃុំក្បាលទឺក ស្រុកទឺកផុស។​

ដេីមហេតុគឺដោយសារឈ្មោះ ប្រាក់ បាន បានបេីកបរម៉ូតូមិនគោរពច្បាប់ចរាចរណ៍​ (រេពេញផ្លូវ) បង្កឱ្យមានការលំបាកធ្វេីចរាចរណ៍ដល់ជនសង្យ័យដែលកំពុងបេីកបររថយន្តពីខាងក្រោយ​។ បន្ទាប់មក​ ក៏កេីតមានទំនាស់ពាក្យសម្តីគ្នា​ រហូតដល់ជនសង្ស័យបានយកអាវុធ អាកា៤៧ ដែលខ្លួនទុកក្នុងរថយន្តមកគម្រាមជនរងគ្រោះ​ ក្រោយមកជនសង្ស័យក៏ជិះរថយន្តរបស់ខ្លួនចូលក្នងដីចម្ការបាត់ទៅ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម​ លោកឧត្តមសេនីយ៍ទោ​ ខូវ​ លី​ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង​ បានបញ្ជាឱ្យកម្លាំងជំនាញ​នៃស្នងការដ្ឋាន និងកម្លាំងនៃអធិការដ្ឋានស្រុកទឹកផុស​ ធ្វេីការឡាមព័ទ្ធ​តាមចាប់ជនសង្ស័យ​។

ដោយមានការសម្របសម្រួលរវាងសមត្ថកិច្ច​ និងសាច់ញាតិជនសង្ស័យ នៅវេលាម៉ោង ១​ និង០០នាទីយប់​ ឈានចូលថ្ងៃទី១​ ខែកញ្ញា​ ឆ្នាំ២០២០ មេការរបស់លោក​ ឧកញ៉ា ញឹក ផន បានយកជនសង្ស័យមកប្រគល់ជូនសមត្ថកិច្ចអនុវត្តតាមនីតិវិធី ៕ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

Related posts

Leave a Comment