អាណិតណាស់! Love Riya ទម្លាយអារម្មណ៏ពិត អាណិតកូនទែនមកកំដរបុណ្យម៉ាក់យាយយ៉ាងខ្លីថាមេីលមុខ….

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថាកាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២០ អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់គឺ អ្នកនាង Love Riya ជួបទុក្ខធំ សឹងតែមិននឹកស្មានដល់ ដោយម្តាយបង្កើតរបស់

ខ្លួនទទួលមរណភាពបាត់ទៅហើយ ដល់ថ្នាក់ធ្វើឲ្យមហាជនជាច្រើន សម្តែងក្តីសោកសៅ ជាខ្លាំង និងបានបង្ហោះសារចូលរួមរំលែកទុក្ខជា

មួយក្រុមគ្រួសារនៃសពផងដែរ។ ជាក់ស្តែង Riya បានភ្ជាប់សារបញ្ជាក់ទំាងទឹកភ្នែកថា “អ្នកម្ដាយខ្ញុំបានទទួលមរណភាពហើយ, ម៉ែទៅ

ចោលកូនរហូតហើយ”។នៅមិនទាន់អស់ទេ នៅក្នុងការ Live អ្នកលក់ឡេ រូបនេះ បានបន្តថា “គាត់ស្លាប់នៅពេលដែលខ្ញុំ នៅ

ម្ខាង ប្អូនខ្ញុំនៅម្ខាង អរគុណពុកម៉ែបងប្អូនដែលបានជួយរំលែកទុក្ខ មនុស្សយើងពេលខ្លះមិនចាំបាច់មានលុយមកចូលបុណ្យទេ មានតែ

ទឹកចិត្តបុណ្យគឺជាសទ្ធាជ្រះថ្លាខ្លាំងហើយ ម្តាយខ្ញុំឈឺច្រើនណាស់ ម្តាយខ្ញុំឈឺចង់២០ឆ្នាំហើយ និយាយទៅគឺម្តាយខ្ញុំរស់នៅទំាង

លំបាក កូនធ្វើតាមចិត្តគាត់ទំាងអស់ ម្តាយចង់ទៅមើលជំងឺឯណា ម៉ែចង់ហូបអី ម៉ែចង់ទៅណា តាមចិត្តម្តាយខ្ញុំទំាងអស់… “។ ងាកមក

កូនស្រីសំណព្វចិត្តវិញអ្នកមេម៉ាយរូបនេះក៏បានទម្លាយអារម្មណ៏ពិតអាណិតកូនយ៉ាងដូច្នេះថា៖«ទែនទែនមកកំដរបុណ្យម៉ាក់យាយ នឹង
ចូលរួមរំលែកទុកម៉ាមី😢😢😢 មេីលមុខក្រៀមក្រំដល់ហេីយអ៊ុំពូមីងអើយ😢😢😢😢😢»៕

Related posts

Leave a Comment