ហួសហេតុពេកហើយ ! ដើមផ្កាក្រដាស គេខំដាំ នៅមហាវិថីជំទាវម៉ៅ​ មិនដឹងអ្នកណាដកចោល អស់រាប់រយគុម្ភ​, ខឹងខ្លាំងពេក ឯកឧត្តម គួច ចំរើន ដាក់ប៉ុន្មានម៉ាត់ យ៉ាងចាក់ដោតថា…

កាលពីម្សិលមិញនេះ នាថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហោះសារមួយ ដោយក្តីហួសចិត្តយ៉ាងខ្លាំង មិនដឹងជាអ្នកណា ពិតជាចង្រៃខ្លាំងណាស់ ទៅដកដើមផ្កាក្រដាស ដែលគេបានដាំរួច នៅតាម មហាវិថីជំទាវម៉ៅ។

ឯកឧត្តម បានដាក់ប៉ុន្មានម៉ាត់យ៉ាងខ្លីថា “កាលពីថ្ងៃអាទិត្យម្សិលមិញ​ មានជនចង្រៃ​ បានដេីរដកដេីមផ្កាក្រដាស​ ដែលក្រុមការងារ​ បានដាំរួចកន្លងមក​ នៅមហាវិថីជំទាវម៉ៅ​ ចោលអស់រាប់រយគុម្ភ​ បោះរាយប៉ាយនៅលេីផ្លូវ​ ។ ពិតជាចង្រៃខ្លាំងណាស់​ ។ បេីមានប្រិយមិត្តណាបានឃេីញ​ សូមជួយប្រាប់ផង​ ចង់ជួបគាត់សួរនាំខ្លះ​ ។”។

ក្រោយឃើញបែបនេះ ធ្វើឲ្យមហាជនទូទៅ ចូល comment ទំាងខឹងថា ៖ មិនជួយចូក ជួតចែវ តែបែរជាជួយបំផ្លាញ, មនុស្សចង្រៃមហាសែនចង្រៃ, ឱម្ចាស់ថ្លៃ! ពិតជាហួសហេតុមែន, មានមនុស្សចង្រៃចឹងទៀត, ចេះលើកដៃធ្វើទៅរួច, ពុទ្ធោ​ ឱមនុស្សអេីយ, បើមិនជួយដាំទេមកបំផ្លាញធ្វើអីលោកព្រះ ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលបានបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ចំពោះបុគ្គលដែលមកបំផ្លាញបែបនេះ។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment