រំភើបណាស់ ! ដូចដែលបានសន្យា ទីបំផុត ថៅកែហាងពេជ្រ និងស្វាមី បាននាំថវិកាផ្ទាល់ខ្លួន មកជូនមន្ទីរពេទ្យ​គន្ធបុប្ផា ភ្នំពេញ ហើយ នូវទឹកប្រាក់រហូតដល់ទៅ…(មានវីដេអូ)

កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ មហាជនក៏ដូចជា អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ដឹងហើយថា លោកស្រី ទ្រី ដាណា បាននាំយកថវិកាផ្ទាល់ខ្លួន ចំនួន ៣ម៉ឺន ២ពាន់ ដុល្លារ សហរដ្ឋអាមេរិច ទៅប្រគល់ជូន មន្ទីរពេទ្យ​គន្ធបុប្ផា ទី៣ នៅខេត្ត សៀមរាប​ ប្រកបដោយក្តីពេញចិត្ត ជ្រះថ្លា និងរីករាយជាខ្លាំង។

ចំណែកមកដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ នេះ ដូចដែលបានសន្យា លោកស្រី ទ្រី ដាណា និងស្វាមី បាននាំថវិកាចំនួន ២មុឺន ដុល្លារ មកប្រគល់ជូន មន្ទីរពេទ្យ​គន្ធបុប្ផា ភ្នំពេញ វិញម្តង ដើម្បីរួមចំណែកជួយដល់ក្មេងៗ។

លោកស្រី បានបញ្ជាក់បន្ថែមថា “នាងខ្ញុំ និងស្វាមីបានយកថវិកា ផ្ទាល់ខ្លួន ២ម៉ឺនដុល្លារ ចូលរួមជាមួយ មន្ទីរពេទ្យ​គន្ធបុប្ផា ហើយ វាតិចតួចណាស់ បើធៀបការចំណាយ តែបើយើងជួយទាំងអស់គ្នា នឹងបានច្រើន”។

ថៅកែហាងពេជ្រ បន្ថែមថា “ពេញចិត្តណាស់ អ្នកគ្រប់គ្រងមន្ទីរពេទ្យគាត់ប្រាប់ថា លុយទាំងអស់មិនមែនដើម្បីពួកគាត់ទេ គឺដើម្បីក្មេងៗ រំភើបចិត្តនឹងចូលរួមជួយ ទោះពេលនេះនាងខ្ញុំមិនទាន់មានលទ្ធភាពច្រើន។ បើជួយកន្លែងផ្សេង ខ្ញុំជួយបានតែម្នាក់ៗ តែជួយនៅនេះ គឺអាចចូលរួមសង្គ្រោះក្មេងៗ។ ខ្ញុំមានលទ្ធភាពច្រើន ខ្ញុំនឹងជួយកាន់តែច្រើន។

មិនដឹងថាមានក្មេងប៉ុន្មាននាក់ ឆ្លងកាត់មន្ទីរពេទ្យនេះ ដើម្បីបានធំធាត់ពេញរូបរាងដូចសព្វថ្ងៃ ខ្ញុំគ្រាន់តែដឹងថា ម្ដាយណា ដែលមិនស្គាល់គន្ធបុប្ផានោះ។ អរគុណដល់លោកតា ស្ថាបនិក ដែលខិតខំដើម្បីពេទ្យនេះ អរគុណអ្នកទាំងអស់ដែលតែងជួយ ហើយសង្ឃឹមថាបងប្អូននឹងបន្តជួយទាំងអស់គ្នា”។

ស្វាមី លោកស្រី ក៏បានភ្ជាប់សារដ៏មានន័យមួយផងដែរថា “ថ្ងៃនេះបានយកថវិកា ជូនមន្ទីពេទ្យគន្ធបុប្ផា​ រាជធានីភ្នំពេញ​ ។ ពេទ្យមានថ្នាំទេីបអាចព្យាបាលក្មួយៗអោយជាពីជំងឺបាន។”។

ក្រោយឃើញបែបនេះ ធ្វើឲ្យប្រិយមិត្តជាច្រើន បង្ហាញក្តីរំភើបជំនួស ហើយចូល comment ថា ៖ សូមអរគុណដល់លោកទាំងពីរ, បងទាំង2ទឹកចិត្តប្រពៃណាស់ ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលកោតសរសើរពីទឹកចិត្តរបស់លោកស្រី និងស្វាមី ដែលតែងតែជួយឧបត្ថម្ភជាហូរហែមិនដែលដាច់ឡើយ ចំពោះទីកន្លែងដែលត្រូវការជំនួយជាចាំបាច់៕

សូមអញ្ជើញទស្សនាទិភាពទាំងស្រុង!

សូមទស្សនាវីដេរអូខាងក្រោម

Related posts

Leave a Comment