ដាក់បិណ្ឌភ្ជុំឆ្នាំនេះខុសឆ្នាំមុន អ្នកទៅវត្តត្រូវពាក់ម៉ាស់ រក្សាគម្លាត ១ ម៉ែត្រកន្លះ ពេលប្រគេនចង្ហាន់ដល់ព្រះសង្ឃ…

នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំស្តីពីការការពារការចម្លងវីរុសកូវីដ ១៩ និង ការពុលចំណីអាហារក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ដោយក្នុងសេចក្តីណែនាំនេះ បានតម្រូវឱ្យពុទ្ធបរិស័ទរក្សាគម្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះ (១.៥ ម៉ែត្រ) ក្នុងពេលប្រគេនចង្ហាន់ បច្ច័យ និង គ្រឿងឧបភោគបរិភោគដល់ព្រះសង្ឃ មិនថានៅពេលអង្គុយរង់ចាំការប្រគេន វេរចង្ហាន់ និង ទេយ្យទាន ឬ ពេលស្តាប់ព្រះធម៌ឡើយ ។

បន្ថែមពីនេះ ព្រះសង្ឃគ្រប់ព្រះអង្គ ដូនជី តាជី និង ពុទ្ធបរិស័ទ ត្រូវពាក់ម៉ាស់ឱ្យបានគ្រប់ៗគ្នា នៅពេលចូលក្នុងទីវត្តអារាម ពេលអង្គុយ ឬ ឈររង់ចាំការប្រគេន វេរចង្ហាន់ និង ទេយ្យទាន ជាពិសេសសនៅពេលសូត្រធម៌ ពេលបង្សុកូល និង ឧទ្ទិសកុសលជូនដល់មាតា បិតា ញាតិការ និង បុព្វការីជន ដែលបានធ្វើមរណភាពទៅហើយនោះ ។

ដោយឡែកដើម្បីចៀសវាងការពុលអាហារ ឬ ជំងឺដែលអាចបណ្តាលមកពីចំណីអាហារ អាជ្ញាធរខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ នៅតាមមូលដ្ឋាននីមួយៗ ត្រូវចាត់កម្លាំងគ្រប់គ្រង ឃ្លាំមើល និង ធ្វើការណែនាំការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ការចម្លងជំងឺកូវីដ ១៩​ និង ធានាឱ្យបាននូវសុខសុវត្ថិភាពរបស់ប្រជាពលដ្ឋ នៅក្នុងឱកាសពីធីកាន់បិណ្ឌ និង ភ្ជុំបិណ្ឌខាងមុខនេះផងដែរ ៕

សូមអានព័ត៌មានលម្អិតខាងក្រោម៖

Related posts

Leave a Comment