ទើបនឹងសឹកមិនប៉ុន្មានផង ងួន ចាន់ដេវីដ ដឹកដៃគូស្នេហ៍ បង្ហាញរថយន្តថ្មី ផ្ទះវីឡាកំពុងសាងសង់ភ្លែត!

ក្រោយពីបានលាចាកសិក្ខាបទកាលពីថ្ងៃទី ២២ ខែសីហាកន្លងទៅ បន្ទាប់ពីសាងផ្នួសអស់រយៈពេល ១ ខែមកនោះ តារាចម្រៀងរ៉េប ងួន ចាន់ដេវីដ បានចាប់ផ្តើមមានសន្ទុះជាថ្មីនៅក្នុងវិស័យសិល្បៈឡើងវិញ ហើយពេលនេះដែរអន្ទិតរូបនេះក៏កំពុងមមាញឹកក្នុងតួនាទីជា Brand Ambassador របស់ក្រុមហ៊ុនមួយចំនួនផងដែរ ។

ជាការពិតណាស់ មុននឹងសម្រេចសាងផ្នួសកាលពីខែកក្កដាកន្លងទៅនោះ ងួន ចាន់ដេវីដ និង គូស្នេហ៍តារាចម្រៀង ទេព បូព្រឹក្ស បានធ្វើឱ្យមហាជនជាច្រើនភ្ញាក់ផ្អើលពីការទិញរថយន្តទំនើបៗ ២ គ្រឿងម្តងរួចមកហើយ យ៉ាងណាមិញដល់ពេលថ្មីៗនេះ ស្រាប់អ្នកទាំងពីរក៏បានធ្វើឱ្យមហាជនលាន់មាត់សាជាថ្មីទៀតហើយ បន្ទាប់ពីពួកគេបានបង្ហាញរថយន្តទំនើបមួយគ្រឿងថែមទៀត ព្រមទាំងផ្ទះវីឡាកំពុងតែសាងសង់ផងដែរ ។

ក្នុងរូបភាពប៉ុន្មានសន្លឹកដែលបង្ហាញពីរថយន្តទំនើប និង វីឡាកំពុងសាងសង់នោះ ងួន ចាន់ដេវីដ ក៏បានបង្ហោះសារយ៉ាងវែងបញ្ជាក់ពីការសាងសង់ទីលំនៅថ្មីធំជាងមុនរបស់ខ្លួនដែរថា «ស្រីខ្មៅមិនមែនស្លូតទេ តែស្រីសក៏មិនណយដែរ រស់នៅដោយជីវិតខ្លួនឯង តើនឹងត្រូវទៅខ្មាសហ្នឹងមាត់អ្នកណា? សំខាន់មិនបំពានអ្នកដទៃ សេចក្តីសុខកើតឡើងដោយឯកឯង ចាស់ៗប្រាប់ហើយខ្ញុំក៏ស្តាប់បង្គាប់ គាត់ថា «ស៊ូចង្អៀតផ្ទះកុំឱ្យចង្អៀតចិត្ត» ឥឡូវផ្ទះរាល់ថ្ងៃហ្នឹងចង្អៀតហើយគិតមិច? មានចាំអាអត់ចង្អៀត ហើយសិនទើបបានធូរស្រាលបន្តិច ហាសហាស» ៕

Related posts

Leave a Comment