មើលហើយ យំតាម ! ទីបំផុត ស្រីអូន បានជួបប្អូនប្រុស ដែលអត់មាន ល​លា​ដ៏ក្បាល នេះហើយ ដោយជួយថវិកា 6000$ ដើម្បីដាក់ល​លា​ដ៌ក្បាលជូនគាត់វិញ ព្រមទំាងសន្យា ធ្វើរឿងមួយនេះ ជូនទៀត នោះគឺ…(មានវីដេអូ)

កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ ស្រីអូន ដែលជាស្ត្រីរូបស្រស់ និងមានចិត្តមេត្តាធម៌ម្នាក់ បានប្រកាស នៅក្នុងហ្វេសប៊ុកផេកខ្លួន ដើម្បីស្វែងរកក្មេងប្រុសដ៏គួរឲ្យអាណិតម្នាក់ ដែលអត់មា​នល​លា​ដ៏ក្បា​ល ថា ៖

“សុំព័ត៌មានពិតពីគាត់ផងបងប្អូន ឃេីញព័ត៌គាត់មិនសូវល្បីទេីបខ្ញុំជួយ បេីល្បីមានគេជួយច្រេីនខ្ញុំអត់ជួយទេ ឆ្លេីយតបទៅកាន់សំនួរបងប្អូនមួយទៀតមូលហេតុដែលខ្ញុំមិនដែលស៊ែរព័ត៌មានខ្លួនឯងចូលផេកព្រោះខ្ញុំមិនបានជួលសារព័ត៌មានអោយចុះពីខ្ញុំទេ បេីទាក់ទងជាមួយការផលិតរឿងកុន និងផលិតកម្មរាម គឺខ្ញុំជួលអោយព័ត៌មានចុះនោះ គឺខ្ញុំស៊ែរចូលផេក ផ្ញេីជូនអ្នកចុះព័ត៌មានដែលសួរថាមិចបងមិនស៊ែរព័ត៌មានខ្លួនឯង”។

នៅទីបំផុត នាថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ នេះ ស្រីអូនបានជួបប្អូនប្រុសម្នាក់នេះហើយ។ ស្រីអូនបញ្ជាក់បន្ថែមថា ៖

“ជួយក្មេងប្រុសដែលអត់ល​លា​ដ៌ក្បាល ជូនថវិកា 6000$ ដើម្បីដាក់ល​លា​ដ៌ក្បាលជូនគាត់វិញ និងទទួលធ្វើជាកូនចិញ្ចឹម សរុបទៅខ្ញុំមានកូនចិញ្ចឹមជិត200នាក់ហើយ គាត់និយាយថា ម៉ាក់មានកូនច្រើនចឹង តិចម៉ាក់ស្រលាញ់ខ្ញុំ តិចជាងគេទៅ ព្រោះខ្ញុំអត់មានល​លា​ដ៌ក្បាល ដូចគេ ពុទ្ធោអើយ ជូនបុណ្យផងបងប្អូន លោកយាយផ្ដាំ កុំអោយយំ ព្រោះមិនអាចអោយគាត់រំជួលចិត្តបានទេ ទប់ណាស់បងប្អូន រូបគេរូបយើង”។

ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បង្ហាញក្តីរំភើ​ប ឡើងស្រក់ទឹកភ្នែក ចំពោះទឹកចិត្តដ៏ប្រពៃរបស់ ស្រីអូន។ ហើយក៏មានអ្នកខ្លះបានចូល comment និងបង្ហាញអារម្មណ៍ថា ៖

ស្រក់​​ទឹក​ភ្នែក​ហើយ​ សូម​វត្ថុ​ស័ក្តិ​សិទ្ធ​តាម​ថែរក្សា​ប្អូន​ប្រុស​ និង​អាយដល ​ស្រី​អូន ​ជួប​តែ​សេចក្ដី​សុខ ​រកស៊ី​មាន​បាន ​លុយ​ហូរ​ចូល​ដូច​ទឹក ​ប្រាថ្នា​អ្វីៗ​ បាន​សម្រេច​ដូច​បំណង​ប្រាថ្នា​, ឃើញហើយខ្ញុំ​ស្រ​ក់ទឹកភ្នែក រំភើបជំនួសប្អូន សូមអរគុណប្អូនស្រី ដែលមានទឹកចិត្តល្អបរិសុទ្ធជំនួសប្អូនប្រុសផង ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលសរសើរពីទឹកចិត្តដ៏ល្អប្រពៃរបស់ ស្រីអូន។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment