សង្គ្រាមជិតផ្ទុះហើយ ! ឥណ្ឌា ប្រកាសឲ្យកងកម្លាំងប្រដាប់អាវុធ ត្រៀមខ្លួនធ្វើសង្គ្រាមជាមួយចិន

បរទេស៖ ក្រោយពីមានការប៉ះទង្គិចគ្នាជាមួយមហាអំណាចចិននៅព្រំដែន នៅជ្រលងភ្នំ Galwan នៅភាគខាងកើតតំបន់ Ladakh កាលពីយប់ថ្ងៃច័ន្ទ បណ្តាលឲ្យទាហានទាំងសងខាង ស្លាប់ និងរបួស។ នាយករដ្ឋមន្រ្តី លោក ណារិនត្រា ម៉ូឌី បានប្រកាសឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាម។

យោងតាមសារព័ត៌មាន SPutnik ចេញផ្សាយ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី ណារិនត្រា ម៉ូឌី បានប្រកាសឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវត្រៀមសម្រាប់ការធ្វើសង្គ្រាម ។ ជាមួយគ្នានោះដែរ លោក ណារិនត្រា ម៉ូឌី អនុញ្ញាតឲ្យកងនាវាចរឥណ្ឌា ដាក់ពង្រាយ នៅក្នុងតំបន់ជ្រោយ Strait of Malacca ដើម្បីទប់ទល់ នឹងនាវាចម្បាំងរបស់ចិន ។
ចំណែក កងទ័ពជើងទឹក ជើងគោក និងកងទ័ពអាកាស បានផ្តល់អាទិភាពដល់តម្រូវការដែលចាំបាច់ ហើយយន្ដហោះចម្បាំង ជាង១០០ គ្រឿងក៏ត្រូវបានស្នើសុំឱ្យផ្លាស់ ទៅទីតាំងជួរមុខទៅមុខដែរ៕

Related posts

Leave a Comment