ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ឧកញ៉ា ឌួង ឆាយ បង្ហាញដើមប្រ៉ង់ អាយុជាង ១០០ឆ្នាំ ក្នុងភូមិគ្រឹះរបស់លោក ពិតជាស្រស់ស្អាតមែន ដល់ថ្នាក់គ្រប់គ្នាលាន់មាត់ថា…

កាលពីម្សិលមិញនេះ នាថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញហ្វេសប៊ុកផេកមួយឈ្មោះ “ធម្មជាតិ លក់ដេីមឈេីគ្រប់ប្រភេទ” បានបង្ហោះរូបភាពជាច្រើនសន្លឹកពីដើមប៉្រង់ ព្រមទំាងភ្ជាប់សារខ្លីមួយបញ្ជាក់ថា ៖

“ដើមប្រ៉ង់ អាយុជាង100ឆ្នាំ ពិតជាសម្រស់ស្រស់ស្អាតមែន ហើយស័ក្តិសមនឹង ភូមិគ្រឹះរបស់លោកឧកញ៉ា។ សូមអរគុណ លោកឧកញ៉ា ឌួង ឆាយ ដែលជឿជាក់នឹងទុកចិត្តលើ សេវាកម្មរបស់យើងខ្ញុំ៕”។

។ឧកញ៉ា ឌួង ឆាយ ក៏បានស៊ែរផុសមួយនេះ ហើយបន្ថែមថា “ដើមប្រ៉ង់ អាយុជាង 100ឆ្នាំ 3 ដើមពិតជាមានសម្រស់ស្រស់ស្អាតប្លែកមែន។ មនុស្សត្រូវការធម្មជាតិ ប៉ុន្តែធម្មជាតិមិនត្រូវការមនុស្សទេ។ ចូលរួមគ្នាស្រលាញ់អភិរក្សការពារធម្មជាតិទាំងអស់គ្នា។ សូមអរគុណ ហាងផេក ធម្មជាតិលក់ដើមឈើគ្រប់ប្រភេទ សំរាប់ទំនុកចិត្ត និងសេវាកម្មទាន់ចិត្តមានគុណភាពជំនាញខ្ពស់”។

ក្រោយឃើញបែបនេះធ្វើឲ្យគ្រប់គ្នាលាន់មាត់ថា ៖ ស្អាតណាស់បង…ផ្ទះក៏ស្អាតតុបតែងបន្ថែមទៀតកាន់លេចធ្លោ, ស្អាតណាស់ប្អូនប្រុសចិត្តបុណ្យ, ថ្លៃណាស់ហើយ អ៊ីចឹងបង ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលឃើញ ឧកញ៉ា បានជ្រើសរើសយកដើមប៉្រង់នេះ មកដាំក្នុងភូមិគ្រឹះរបស់លោក។

ដើម្បីជ្រាប កាន់តែច្បាស់ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment