រំភើបជំនួស ! អីយ៉ា ស្ងាត់ៗ លោក ដេវិត បង្ហាញឡានទំនើប២គ្រឿង និងផ្ទះកំពុងសាងសង់ ដល់ថ្នាក់ធ្វើឲ្យហ្វេនៗ ចូល comment ភ្លាមថា…

កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ តារាចម្រៀង ងួន ចាន់ដេវិត បានបង្ហោះវីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយ បង្ហាញពីសកម្មភាព យករថយន្ត​ទំនើបមួយគ្រឿងម៉ាក ROLLS ROYCE GHOST ទៅ Surprise តារាចម្រៀង ទេព បូព្រឹក្ស នៅកន្លែងកក់សក់មួយកន្លែង សម្រាប់គំរប់ខួបស្រឡាញ់គ្នា រយៈ៤ឆ្នាំ ដល់ថ្នាក់ធ្វើឲ្យ ទេព បូព្រឹក្ស រំភើបចិត្តហួសពីការស្មាន រហូតស្រក់ទឹកភ្នែក។

រីឯម្សិលមិញនេះ នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២០ ទេព បូព្រឹក្ស បានទិញរថយន្តទំនើបមួយគ្រឿង យកទៅ Surpries ប្អូនប្រុសជាទីស្រឡាញ់របស់ខ្លួនវិញម្តង ក្នុងថ្ងៃខួបកំណើត ដល់ថ្នាក់ធ្វើឲ្យប្អូនប្រុសម្នាក់នេះរំភើបចិត្តស្រក់ទឹកភ្នែក សឹងតែមិននឹកស្មានដល់ មិនត្រឹមតែប៉ុណ្ណោះ ថែមទំាងទទួលបានលុយ ដល់ទៅ ៥០០ដុល្លារ ថែមទៀតផង ពីលោក ជីដេវិត។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ ហ្វេនៗមានការភ្ញាក់ផ្អើលសារជាថ្មីទៀតហើយ ក្រោយឃើញ តារាចម្រៀង ងួន ចាន់ដេវិត បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីរថយន្តទំនើបពីគ្រឿង និងផ្ទះមួយកន្លែងដែលកំពុងតែសាងចង់។

ដេវិត បានភ្ជាប់សារបញ្ជាក់ថា “ស្រីខ្មៅមិនមែនស្លូតទេ តែស្រី ស ក៏មិនណយដែរ , រស់នៅដោយជីវិតខ្លួនឯងតើនឹងត្រូវទៅខ្មាសហ្នឹងមាត់អ្នកណា? សំខាន់មិនបំពានអ្នកដ៏ទៃ សេចក្តីសុខ កើតឡើងដោយឯកឯង ចាស់ៗ ប្រាប់ហើយ ខ្ញុំក៏ស្តាប់បង្កាប់ គាត់ថា ៖ ”ស៊ូចង្អៀតផ្ទះ កុំអោយចង្អៀតចិត្ត ” ឥឡូវផ្ទះរាល់ថ្ងៃហ្នឹងចង្អៀតហើយ គិតម៉េច? មានចាំអាអត់ចង្អៀតហើយសិន ទើបបានធូរស្រាលបន្តិច ហាសហាស។ living a good life, happy 4th aniversary”។

ក្រោយឃើញបែបនេះ ធ្វើឲ្យហ្វេនៗ ចូល comment ភ្លាមៗថា ៖ ហេងៗ, និយាយត្រូវណាស់បង, និយាយត្រូវណាស់បង, ទិញផ្ទះថែម ហ៊ាទុកដាក់ឡាន, មិនធម្មតាទេ អាយដល, ថ្មីរហូត idol ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលបានបង្ហាញក្តីរំភើបជំនួស ក្រោយឃើញ តារាចម្រៀង ដេវិត បានបង្ហោះរូបភាព និងសារដ៏មានន័យនេះ។

ដើម្បីជ្រាប កាន់តែច្បាស់ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment