សាច់ឈា មខ្ចីល្វក់ ទើប18ឆ្នាំ បែរជាមកធ្វើសកម្មភាពឆក់ទៅវិញ ដៃគូឆក់ជាមួយមិនជាប់ មកជាប់តែម្នាក់ឯង ដោយសារតែជនរងគ្រោះបាន…

យោងតាមព័ត៌មានចេញពីហ្វេសបុកផេចរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province បានឲ្យដឹងថា: ក្រុងតាខ្មៅៈ ករណីអំពើលួច (ឆក់ទូរស័ព្ទ) កើតហេតុថ្ងៃទីមិនចាំ ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង១៨.៣០នាទី នៅចំណុចតាមផ្លូវលេខ២១ភូមិព្រែក សំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យ០២នាក់ មានឈ្មោះថា: ១-ឈ្មោះ ផាន់ ឧត្តម ហៅ ស្វិត ភេទប្រុស ជនជាតិខ្មែរ អាយុ២៨ឆ្នាំ ទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (គេចខ្លួន)។ ២-ឈ្មោះ ជួន ចន្ទ័បូរមី ភេទស្រី ជនជាតិខ្មែរ អាយុ១៨ឆ្នាំ នៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យកម៉ូតូ១គ្រឿងម៉ាក Honda scoopy ពណ៌សលាយផ្កាឈូក ស៊េរី២០១១ ស្លាកលេខភ្នំពេញ1BD-5595គ្មានស្តុប ក្រោយ (របស់ជនសង្ស័យ)។

កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូម៉ាកtoday តែម្នាក់ឯង នៅពេលជិះមកដល់ម្តុំផ្សារកាច់ជ្រុងស្រាប់តែឃើញជនសង្ស័យ ២នាក់ខាងលើ ជិះម៉ូតូ១គ្រឿងម៉ាក scoopy ពណ៌សលាយផ្កាឈូក ស្លាកលេខភ្នំពេញ 1BD-5595តាមពីក្រោយ ដោយឈ្មោះផាន់ឧត្តម ហៅស្វិត ជាអ្នកបើកម៉ូតូ រីឯឈ្មោះជួន ចន្ទ័បូរមី ហៅយ៉ែន ជាអ្នកអង្គុយខាងក្រោយ

បានឆក់ទូរស័ព្ទរបស់ជនរងគ្រោះម៉ាក iphone 6 plus បានសម្រេចពេលនោះជន រងគ្រោះបានបើកម៉ូតូដេញតាម រួចបានបើកបុកម៉ូតូជនសង្ស័យពីក្រោយ បណ្តាលឲ្យដួលបែកស្តុប ហើយដណ្តើមយកទូរសព្ទ័វិញ បាត់ទៅ ចំណែក ជនសង្ស័យទាំង២នាក់បានលើកម៉ូតូជិះគេចខ្លួនបាត់ទៅ រីឯជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹង ឡើយ។

លុះមកដល់ថ្ងៃទី៣០.០៨.២០២០ កម្លាំងប៉ុស្តិ៍តាក្តុលសហការ ជាមួយកម្លាំងយុត្តិធម៌ក្រុងតាខ្មៅ ដឹកនាំដោយលោកអធិការនគរបាលក្រុង ធ្វើការស្រាវជ្រាវឃាត់ខ្លួន បានជនសង្ស័យម្នាក់ខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្ត តាមនីតិវិធី។

តាមការសាកសួរជនសង្ស័យឈ្មោះជួនចន្ទ័បូរមី ហៅយ៉ែន បានសារភាពថាខ្លួននិងឈ្មោះផាន់ ឧត្តម ហៅស្វិត ពិតជាបានធ្វើសកម្មភាព ឆក់ទូរស័ព្ទរបស់ជនរងគ្រោះខាងលើ ប្រាកដមែន ដោយខ្លួនជា អ្នកឆក់ ហើយឈ្មោះផាន់ ឧត្តម ហៅស្វិតជាអ្នកបើកម៉ូតូ និង បានសារភាពទៀតថាគាត់បានប្រើប្រា ស់គ្រឿ ងញៀ នអស់រយៈពេលជិត៥ខែមកហើយ៕

Related posts

Leave a Comment