អាមេរិកប ញ្ជូនយន្តហោះទម្លា ក់គ្រា.ប់បែ កB-52ងងឹ តមេឃទៅគំ រាមសមាជិកអង្គការណាតូ ក្រិកនិងតួកគីដែលឈ្លោ ះគ្នាដ ណ្ដើមសមុទ្ររមេឌីទែរ៉ាណេខាងកើត…

(ប៊ែកឡាំង)៖ យន្តហោះទ ម្លាក់គ្រាប់បែ ក B-52 របស់សហរដ្ឋអាមេរិកជាច្រើនគ្រឿង នៅថ្ងៃសុក្រនេះ បានហោះហើរនៅលើផ្ទៃអាកាស នៃបណ្តាប្រទេសសមាជិកណាតូ(NATO) ទាំង៣០ប្រទេស នៅក្នុងសមយុ ទ្ធយោធាមួយ ដែលភាគីអាមេរិកបានអះអា ងថា ដើម្បីបង្ហាញពីសាមគ្គីភាពរបស់បណ្តាប្រទេសសម្ព័ន្ធមិត្ត ចំពេលដែលស ញ្ញានៃភាពប្រេះឆា ហាក់កាន់តែស្តែងច្បាស់។ នេះយោងតាមការចេញផ្សាយដោយ សារព័ត៌មាន US News នៅថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០។

សមយុ ទ្ធផ្លូវអាកាសខាងលើនេះ វាកើតឡើងចំពេលដែលជ ម្លោះរវាងប្រទេសក្រិក និងតួកគីដែលជាប្រទេសសមាជិកអង្គការ NATO ដូចគ្នានោះ មានភាពតា នតឹងជាខ្លាំង ជុំវិញដែនទឹកក្នុងសមុទ្រមេឌីទែរ៉ាណេខាងកើត ដែលស ម្បូរទៅដោយធនធានធម្មជាតិ។ មិនតែប៉ុណ្ណោះ យុ ទ្ធសាស្ត្ររបស់

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានដាក់ស ម្ពាធលើសមាជិក NATO ឲ្យបន្ថែមការចំ ណាយលើអង្គការនេះ វាបានធ្វើឲ្យប្រទេសជាច្រើនមានការអា ក់អ ន់ចិន្ត និងខ្វែងគំនិតគ្នាជាខ្លាំ ង។

តាមប្រភពខាងលើបានគូសបញ្ជាក់ថា យន្តហោះទ​ ម្លាក់គ្រាប់បែ ករយៈចម្ងាយឆ្ងាយ(Stratofortress )ចំនួន ៤គ្រឿង ដែលមានមូលដ្ឋាននៅច ក្រភពអង់គ្លេស បានធ្វើការហោះហើរលើផ្ទៃអាកាស នៃបណ្តាប្រទេសអ៊ឺរ៉ុប ដែលជាសមាជិកអង្គការ NATO ដោយមានការចូលរួមពីយន្តហោះច ម្បាំងរបស់

ប្រទេសជាដៃគូជាច្រើនគ្រឿងទៀត ព្រមទាំងគេឃើញមានយន្តហោះចា ក់ប្រេងចំនួន ២គ្រឿងផងដែរ។ ចំណែកឯ យន្តហោះ Stratofortress ចំនួន ២គ្រឿងទៀត ដែលមានមូលដ្ឋាននៅរដ្ឋ North Dakota បានហោះហើរលើប្រទេសកាណាដា និងសហរដ្ឋអាមេរិក។

តាមរយៈសេចក្តីថ្លែងការណ៍ លោកឧត្តមសេនីយ៍ Tod Wolters មេប ញ្ជាការនៃបញ្ជាការអឺរ៉ុប-អាមេរិក បាននិយាយថា«បេសកកម្មរយៈពេល១ថ្ងៃ គឺជាផ្នែកមួយនៃបេសកក ម្មផ្លូវអាកាសធម្មតាមួយ ដែលបានកើតឡើងនៅអ៊ឺរ៉ុប តាំងពីឆ្នាំ២០១៨ មកម្ល៉េះ

ប៉ុន្តែវាត្រូវបានកំណ ត់ជាពិសេស ដើម្បីបង្ហាញពីសាមគ្គីភាពរបស់ប្រទេសមាជិក NATO, បង្កើនការត្រៀមខ្លួន និងជាឱកាសបណ្តុះបណ្តាលសម្រាប់បណ្តាប្រទេសជាសមាជិកទាំងអស់»។

Related posts

Leave a Comment