កោះតៃវ៉ាន់៖ មានការព្រួយបារម្ភកាន់តែខ្លាំង ចំពោះការដំឡើងសាច់ដុំដា ក់គ្នា រវាងចិន និងអាមេរិក…

(តៃប៉ិ)៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ នេះបាននិយាយថា ហា និ ភ័ យនៃការផ្ទុះជ ម្លោះកំពុងតែកើនឡើង ដោយសារភាពតា ន តឹងនៅសមុទ្រចិនខាងត្បូង និងនៅជុំវិញកោះតៃវ៉ាន់ ដូច្នេះហើយភាគីទាំងអស់ ត្រូវតែរក្សាទំនាក់ទំនងជាមួយគ្នាឲ្យបានល្អ ដើម្បីកាត់បន្ថយហា និ ភ័ យ នៃការផ្ទុះជ ម្លោះជាយថាហេតុ។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន CNA។

ជុំវិញបញ្ហាខាងលើនេះ លោកស្រី Tsai បានគូសបញ្ជាក់នៅក្នុងវេទិកាមួយ ដែលត្រូវបានរៀបចំឡើងដោយ វិទ្យាស្ថានគោលនយោបាយយុទ្ធសាស្រ្ដអូស្រ្តាលី

ថា «ហា និ ភ័ យនៃការផ្ទុះជ ម្លោះនេះ គឺទាមទារឲ្យមានការគ្រប់គ្រង ប្រកបដោយការប្រុ ងប្រយ័ត្ន ពីភាគីពា ក់ពន្ធទាំងអស់។ យើងសង្ឃឹមថា ទីក្រុងប៉េកាំងនឹងបន្តអនុវត្ត ប្រកបដោយការអត់ធ្មត់ ស្របតាមកាត្វពកិច្ចដែលខ្លួនមាន ក្នុងនាមជាប្រទេសមហាអំណាចក្នុងតំបន់»។

គួរបញ្ជាក់ថា ចាប់តាំងពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាផ្លូវការនៅដើមឆ្នាំ២០១៧ ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកក៏ត្រូវបានគេមើលឃើញថា បានស្ថិតក្នុងចំណុចអាក្រ ក់បំផុត ក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ

ដោយសារស.ង្គ្រាមពាណិជ្ជកម្ម, ជ ម្លោះការទូត, ការបង្កើនសាច់ដុំយោធារវាងអាមេរិក និងចិន ព្រមទាំងបញ្ហាវីរុសកូរ៉ូណាផងដែរ៕ ប្រភព៖ Freshnews

Related posts

Leave a Comment