សូមបងប្អូនជួយស៊ែរយកតែបុណ្យទៅ! ក្មេងស្រីវ័យ ១៣ឆ្នាំ កើតជំងឺមហារីកច្រមុះ ដង្ហោយរកជំនួយសង្គ្រោះជីវិតតោកយ៉ាក


រាជធានីភ្នំពេញ៖ នៅលើគណនីហ្វេសប៊ុក ខ្ញុំបាទរ៉ាហ្វីនដែលជាយុវជនមូស្លីមកម្ពុជា បានបង្ហោះរូបភាពក្មេងស្រីវ័យ១៣ឆ្នាំ កំពុងត្រូវការជំនួយជាបន្ទាន់ដើម្បីសង្គ្រោះជីវិត ឲ្យរួចផុតពីមច្ចុរាជ ខណៈគ្មានលទ្ធភាពគ្រប់គ្រាន់ដើម្បីវះកាត់ឡើយ ដោយមានការរៀបរាប់បញ្ជាក់ឲ្យដឹងថា«ក្មួយស្រីក្រីក្រមានជំងឺមហារីកច្រមុះត្រូវការឈាម សូមជួយសែរមួយផង សូមអំពាវនាវដល់សប្បុរសជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេសសូមជួយដល់ប្អូនស្រីហ្សីម៉ា មានអាយុ13ឆ្នាំហើយប្អូនមានជំងឺមហារីកច្រមុះហើយគាត់ត្រូវការឈាមដើម្បីមកព្យាបាលជំងឺពិសេសគាត់ពិតជាខ្វះខាតមែនរកតែបាយហូបមិនបានផងបងប្អូន»។


យ៉ាងណាមិញ ប្រភពដដែលបានបន្តបន្ថែមថា«សូមបងប្អូនបើសិនជាបានឃើញហើយសូមជួយសែរដើម្បីអោយបងប្អូនយើងបានឃើញនិងបានជួយដល់គាត់ផងដើម្បីអោយគាត់បានព្យាបាលនិងហូបចុកដើម្បីអោយគាត់មានកំលាំបន្តទៀតផងបងប្អូនមនុស្សម្នាក់ៗគ្មានអ្នកណាម្នាក់មើលឃើញវាសនាថាទៅថ្ងៃមុខទៅជាយ៉ាងណាទេបងប្អូន ហើយឥលូវគាត់កំពង់នៅមន្ទីពេទ្យរ៉ូស្ស៊ីបើសិនជាបងប្អូនជួយឧបត្ថម្ភសូមទំនាក់ទំនងមក081641318»៕

Related posts

Leave a Comment