ទិដ្ឋភាពទូទៅ ពិធីបុណ្យស​​ព ម្តាយ Love Riya មើលទៅស្រណោះណាស់ ប្រាប់ទំា​ងរំ​ជួ​លចិ​ត្តថា “ម្តាយខ្ញុំឈឺចង់២០ឆ្នាំហើយ ម្តាយខ្ញុំរស់នៅទំាងលំ​បាក កូនធ្វើតាមចិត្តគាត់ទំាងអស់ ម្តាយចង់ទៅមើលជំងឺឯណា ចង់ហូបអី ចង់ទៅណា តាមចិត្តម្តាយខ្ញុំទំាងអស់…” (មានវីដេអូ)

អ្នកគាំទ្រ ក៏ដូចជាហ្វេនៗ ភាគច្រើន ច្បាស់ជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកលក់ឡេដ៏ល្បីម្នាក់ឈ្មោះ និងស្រស់ស្អាតម្នាក់ គឺ Love Riya នោះ ដែលកំពុងទទួលបានការគាំទ្រ និង ជោគជ័យយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ។

ហើយពេលថ្មីៗនេះទៀត Love Riya បានបើកបង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយ ដែលនឹងទិញក្នុងពេលឆាប់ៗនេះហើយ សម្រាប់កូនស្រីជាទីស្រឡាញ់របស់ខ្លួន។ ក្រៅពីមុខជំនួញដ៏ជោគជ័យ Riya ក៏ជាមនុស្សម្នាក់ចូលចិត្តធ្វើបុណ្យដាក់ទានផងដែរ តាមរយៈការបង្ហាញឲ្យឃើញក្នុងបណ្តាញសង្គមហ្វេសប៊ុកកាលពីកន្លងទៅ ប្រកបដោយចិត្តជ្រះថ្លា និងសប្បាយរីករាយបំផុត។

ចំណែកកាលពី ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅ Love Riya សម្រក់ទឹកភ្នែកនៅមុខម្តាយ ព្រមទាំងសំពះសុំរឿងមួយ ពេលម្តាយកំពុងឈឺ។

Love Riya បានបញ្ជាក់ក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖ “ថ្ងៃនេះនាងខ្ញុំlove Riyaបានក្រាបសំពះសុំខមាទោស ចំពោះម្តាយនាងខ្ញុំ ដែលគាត់ខិតខំចិញ្ចឹមបីបាច់ថែរក្សាទំរាំតែកូនបានប៉ុណ្ណេះ កូនមិនដែលចង់បានអ្វីពីម្តាយទេ អ្វីដែលកូនចង់បានគឺ គ្រាន់តែចង់ឮពាក្យលើកលែងទោស រាល់កំហុសខុសឆ្គងដែលកូនបានធ្វើទាំងអំបាលម៉ាន សុំអោយអ្នកម្តាយ លើកលែងទោស អោយរូបកូនផង តែឥឡូវនេះ កូនបានឮហើយ កូនសប្បាយចិត្តណាស់ ជូនពរអោយអ្នកម្តាយឆាប់ជា”។

លុះមកដល់ ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២០ នេះ មហាជនជាច្រើន សឹងតែគ្មាននរណាម្នាក់នឹកស្មានដល់ ក្រោយឃើញ Love Riya បង្ហោះរូបភាពមួយសន្លឹកទំាងសោកសៅ ហើយសរសេរថា “អ្នកម្ដាយខ្ញុំបានទទួលម​រណភាពហើយ”។ Riya បានបន្ថែមទៀតថា “នាងខ្ញុំ Love​Riya មានទុក្ខជាទម្ងន់ ដោយ​អ្នកម្ដាយ របស់នាងខ្ញុំ បានទទួលម​រ​ណភាព សូមជំរាបដល់ពុកម៉ែបងប្អូនទាំងអស់ អោយបានជ្រាបថា ក្រុមហ៊ុន នឹងធ្វេីការកាន់ទុក្ខ រយៈពេលប្រាំពីរថ្ងៃ។”។

ក្នុងការ Live នៅមុននេះ Love Riya ពោលពាក្យទំាងអារម្មណ៍រំជួលចិត្ត ថា “គាត់ស្លា​ប់នៅពេលដែលខ្ញុំ នៅម្ខាង ប្អូនខ្ញុំនៅម្ខាង អរគុណពុកម៉ែបងប្អូនដែលបានជួយរំលែកទុក្ខ មនុស្សយើងពេលខ្លះមិនចាំបាច់មានលុយមកចូលបុណ្យទេ មានតែទឹកចិត្តបុណ្យគឺជាសទ្ធាជ្រះថ្លាខ្លាំងហើយ ម្តាយខ្ញុំឈឺច្រើនណាស់ ម្តាយខ្ញុំឈឺចង់២០ឆ្នាំហើយ និយាយទៅគឺម្តាយខ្ញុំរស់នៅទំាងលំបាក កូនធ្វើតាមចិត្តគាត់ទំាងអស់ ម្តាយចង់ទៅមើលជំងឺឯណា ម៉ែចង់ហូបអី ម៉ែចង់ទៅណា តាមចិត្តម្តាយខ្ញុំទំាងអស់… “។

ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាទិដ្ឋភាពទូទៅ នៃពិធីបុណ្យសព ម្តាយ Love Riya ខាងក្រោមនេះ ៖

សូមទស្សនាវីដេរអូខាងក្រោម

Related posts

Leave a Comment