ទីបំផុត!! កូនលោកផ្កាយ៣ចូលនិវង្តន៍ដែល បា ញ់ ប្រជាពលរដ្ឋ ធ្លា យ ពោះ ត្រូវបានឃាត់ខ្លួនហើយកំពុងមានអ្នករត់ការដោះលែងខ្វែងដៃខ្វែងជើង

ខេត្តបន្ទាយមានជ័យ: ទីបំផុតមន្ត្រីនគរបាលជើងថ្មីម្នាក់នៅប៉ុស្តិ៍រដ្ឋបាលនិមិត្តក្រុងប៉ោយប៉ែតដែលបាញ់បោះសេរីបណ្ដាលឱ្យត្រូវយុវជនម្នាក់ធ្លាយពោះរងរបួសធ្ងន់ មកដល់ពេលនេះត្រូវបានឃាត់ខ្លួនហើយ ក្រោយធ្វើសកម្មភាពបាញ់រះទៅលើយុវជនម្នាក់ កាលពីវេលាម៉ោងប្រមាណជាង១០យប់ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០ នៅចំនុចភូមិននិមិត្ត១សង្កាត់និមិត្តក្រុងប៉ោយប៉ែត។

បើតាមលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនព្រហ្មទណ្ឌបានអោយដឹងថា ជនដៃដល់មានឈ្មោះ រិទ្ធី ពិសិដ្ឋជាមន្ត្រីនគរបាលនៃប៉ុស្តិ៍រដ្ឋបាលនិមិត្តក្រុងប៉ោយប៉ែតជំនាន់ថ្មី ។បច្ចុប្បន្នកំពុងស្ថិតក្រោមការសួរនាំពីសំណាក់មន្ត្រីជំនាញនៃការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បន្ទាប់ពីត្រូវបានឃាត់ខ្លួន។

ឯជនរង គ្រោះមានឈ្មោះ នាង មករា ភេទប្រុសអាយុ២១ឆ្នាំ រស់នៅភូមិ សង្កាត់កើតហេតុខាងលេី។ បើតាមម្តាយជនរងគ្រោះ បាននិយាយថា មុនពេលកេីតហេតុ មានមន្ត្រីនគរបាល២នាក់ បានដេីរតម្រង់មក បាញ់មួយគ្រាប់តែម្តង ហេីយចំទៅលេីកូនគាត់ បណ្តាលអោយធ្លាយពោះ គ្រានោះគាត់បានដឹកកូន ទៅកាន់មន្ទីរពេទ្យឯកជន នៅខេត្តបន្ទាយមានជ័យ។

លោកនាយប៉ុស្តិ៍ សង្កាត់និមិត្តបានអោយដឹងថា ករណីនេះលោកបានរាយការណ៍ និងបញ្ជូនរបាយការណ៍ ជូនឯកឧត្តម ស្នងការរួចហេីយ។ ជុំវិញការបាញ់បោះសេរីហើយបណ្តាលយុវជនម្នាក់រងរបួស ប្រភពព័ត៌មានបានទម្លាយអោយដឹងថា សំណុំរឿងមិនត្រូវបានបញ្ជូនមកកាន់អយ្យការសាលាដំបូងខេត្តនោះទេ ដោយថាជនដៃដល់ជាមន្ត្រីនគរបាលជាប់ថ្មីនោះជាកូនលោកផ្កាយបីដ៏មានឥទ្ធិពលម្នាក់នៅក្នុងក្រសួងមហាផ្ទៃដែលទើបចូលនិវត្តន៍។

ប្រភពបានបន្តទៀតថា មន្ត្រីនគរបាលរូបនោះ ត្រូវបានគេកែសំណុំរឿងអោយមានភាពធូរស្រាលដែលអាចដោះលែងអោយមានសេរីភាពវិញបាន ឬ ក៏ពិន័យរដ្ឋបាលអង្គភាព តាមរយះអង្គហេតុបាញ់ការពារខ្លួនទៅវិញ…។យោងលើអង្គហេតុនេះ ប្រភពបង្ហើបថា ពេលនេះមានអ្នក រត់ការចរចាជាមួយជនរងគ្រោះក្រៅប្រពន្ធ័តុលាការខ្វែងដៃខ្វែងជើង ជនដៃហាក់មានសង្ឃឹមច្រើនក្នុងការដោះលែង ដោយលើកលែងការចោទប្រកាន់ពីអយ្យការ។

មហាជនកំពុងរងចាំមើល ថាវាសនាមន្ត្រីនគរបាលដៃដល់ បាញ់បោះសេរី ឥទ្ធិពលឪពុកជាអគ្គរងនៃក្រសួងមហាផ្ទៃដែលចូលនិវត្តន៍ហើយ អាចជួយកូនប្រុសម្នាក់នេះបានរឺយ៉ាងណា ។ចំណែកជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យអាចទទួលបានយុត្តិធម៌ដែររឺទេ ..?ទោះជាយ៉ាងណា ក្រុមគ្រួសារជនរងគ្រោះក៏ដូចជាប្រជាពលរដ្ឋនៅក្នុងភូមិបានសំណូមពរដល់លោកនាដាំសេនីយ៍សន្តិបណ្ឌិតនេត សាវឿនអ គ្គស្នងការនគរបាលជាតិ មេត្តាជួយអន្តរាគមន៍និងរកយុត្តិធម៌ដល់ក្រុមគ្រួសារជនរងគ្រោះនោះផង។ មិនអាចគ្រាន់តែចូលធ្វើប៉ូលីសមានអាវុធកាន់បែរជាដើរបាញ់បោះសេរីបង្ករបួសស្នាមនិងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋបែបនេះនោះទេ៕

Related posts

Leave a Comment