សូមចូលរួមរំលែកទុក្ខផង ! នៅមុននេះបន្តិច ម្តាយ Love Riya បានទទួលមរណភាពហើយ

មហាជនទូទៅ ជាពិសេសអ្នកដែលប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាស្គាល់ជាក់ជាមិនខាន អ្នកលក់ឡេដ៏ល្បីម្នាក់ឈ្មោះ Love Riya នោះ ដែលកំពុងតែទទួលជោគជ័យខ្លាំង សឹងតែមិនគួរឲ្យជឿ។

ហើយពេលថ្មីៗនេះទៀត Love Riya បានបើកបង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយ ដែលនឹងទិញក្នុងពេលឆាប់ៗនេះហើយ សម្រាប់កូនស្រីជាទីស្រឡាញ់របស់ខ្លួន។ ក្រៅពីមុខជំនួញដ៏ជោគជ័យ Riya ក៏ជាមនុស្សម្នាក់ចូលចិត្តធ្វើបុណ្យដាក់ទានផងដែរ តាមរយៈការបង្ហាញឲ្យឃើញក្នុងបណ្តាញសង្គមហ្វេសប៊ុកកាលពីកន្លងទៅ ប្រកបដោយចិត្តជ្រះថ្លា និងសប្បាយរីករាយបំផុត។


ចំណែកកាលពី ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅ Love Riya សម្រក់ទឹកភ្នែកនៅមុខម្តាយ ព្រមទាំងសំពះសុំរឿងមួយ ពេលម្តាយកំពុងឈឺ។

Love Riya បានបញ្ជាក់ក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖ “ថ្ងៃនេះនាងខ្ញុំlove Riyaបានក្រាបសំពះសុំខមាទោស ចំពោះម្តាយនាងខ្ញុំ ដែលគាត់ខិតខំចិញ្ចឹមបីបាច់ថែរក្សាទំរាំតែកូនបានប៉ុណ្ណេះ កូនមិនដែលចង់បានអ្វីពីម្តាយទេ អ្វីដែលកូនចង់បានគឺ គ្រាន់តែចង់ឮពាក្យលើកលែងទោស រាល់កំហុសខុសឆ្គងដែលកូនបានធ្វើទាំងអំបាលម៉ាន សុំអោយអ្នកម្តាយ លើកលែងទោស អោយរូបកូនផង តែឥឡូវនេះ កូនបានឮហើយ កូនសប្បាយចិត្តណាស់ ជូនពរអោយអ្នកម្តាយឆាប់ជា”។

រីឯនៅមុននេះបន្តិច នាថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២០ មហាជនជាច្រើន សឹងតែគ្មាននរណាម្នាក់នឹកស្មានដល់ ក្រោយឃើញ Love Riya បង្ហោះរូបភាពមួយសន្លឹកទំាងសោកសៅ ហើយសរសេរថា “ម៉ែញុំលាកូនចៅហើយ”។ ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូល comment ចូលរួមរំលែកទុក្ខ និងបង្ហាញពីអារម្មណ៍សោកសៅយ៉ាងខ្លាំងសឹងតែមិនគួរឲ្យជឿ៕

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment