ពត់ធអីក៏គិតខ្លីម្លេះមិនគួរណាគិតខ្លីចឹងសោះ! បុរសម្នាក់ខំធ្វើដំណើរពីស្រុកកំណើតមកភ្នំពេញដើម្បី ច ង ក សម្លា ប់ ខ្លួនដោយសារហេតុផល…

ភ្នំពេញ៖ បុរស​ម្នាក់ខឹង​ឪពុកម្តាយ​នៅ​ឯស្រុកកំណើត​បានធ្វើ​ដំណើរ​មក​ភ្នំពេញមកសុំ​សាច់ញាតិ​​ស្នាក់​នៅក្នុង​បន្ទប់​ជួលបាន២​ថ្ងៃក៏​សម្រេចចិត្ត​ធ្វើ.អ.ត្ត.ឃា.ត​.ដោយ​ច.ង.ក​ បុរសម្នាក់បានយកខ្សែអង្រឹងចងជាប់ជាមួយដែកជាប់នឹងពិដាន.ច.ង.ក.សម្លា.ប់.ខ្លួននៅក្នុងបន្ទប់ស្នាក់នៅកាលពីម៉ោង ៩ យប់ថ្ងៃសៅរ៏ទី២៩ ខែសីហា ឆ្នាំ២០២០ នៅបន្ទប់ផ្ទះជួលជាន់ទី១ តាមបណ្ដោយផ្លូវ១៣២ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

សា.ក.ស.ព.ជន.រ.ង.គ្រោះ.ឈ្មោះ ម៉ៅ មាន អាយុ២៥ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុនេះមានស្រុកកំណើត ភូមិភ្នំសាលីឃុំពូនភ្នំ ស្រុកកំពង់ត្រឡាច ខេត្តកំពត។បើតាមការបកស្រាយរបស់ស្ត្រីជាម្តាយបានឲ្យដឹងថា កូនរបស់គាត់ទើបតែមកពីស្រុកមកភ្នំពេញបាន៣ថ្ងៃ ដើម្បីរកការងារធ្វើដោយស្នាក់នៅជាមួយបុរសម្នាក់ទៀតនៅបន្ទប់កើត.ហេតុខាងលើ ដោយមិនទាន់បានរកការងារធ្វើបាននៅឡើយទេ។

បុរសម្នាក់ដែលស្នាក់នៅជាមួយបានប្រាប់ឲ្យដឹងថាមុនកើត.ហេតុរូបគាត់បានចេញទៅក្រៅមួយភ្លែតដើម្បីទិញម្ហូប លុះត្រឡប់មកវិញឃើញបុរសនោះបាន.ច.ង.ក.ដោយយកខ្សែអង្រឹង.ច.ង.ក.ស្លា.ប់.បា.ត់.ទៅហើយ៕

Related posts

Leave a Comment