មន្ត្រីនគរបាល​២​រូប​ជិះ​ម៉ូតូ​អត់​ពាក់មួក​ការពារ ត្រូវបាន​សមត្ថកិច្ច​ដែល​កំពុង​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​គោលដៅ​មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ឃាត់​ដើម្បី​ធ្វើការ​ផាកពិន័យ​…

ភ្នំពេញ​៖ ដោយ​អនុវត្តតាម​ការណែនាំ​ជាប្រចាំ​របស់​ឯក​ស់ឯក​ឧ​ត្ត​ម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សមត្ថកិច្ច​ទាំងអស់​ចំណុះ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ គឺ​ត្រូវតែ​ចូលរួម​សហការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ជាពិសេស​គឺ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់ៗ​គ្នា បើ​បើកបរ​រថយន្ត​ត្រូវតែ​ពាក់​ខ្សែក្រវ៉ាត់ បើកបរ​ម៉ូតូ​គឺ​ត្រូវ​ពាក់មួក​សុវត្ថិភាព ជាពិសេស​ហាម​ដាច់ខាត​មិន​ឲ្យ​និយាយ​ទូរស័ព្ទ​ក្នុងពេល​បើកបរ​។​

​នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០ នេះ សមត្ថកិច្ច​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នៅ​គោលដៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បានធ្វើ​ការឃាត់ និង​ផាកពិន័យ​មន្ត្រីប៉ូលិស​ចំនួន​២​រូប ដែល​បើកបរ​ម៉ូតូ​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ចំណុច​នេះ​គឺជា​ការបង្ហាញ​គំរូ​មួយ​ដ៏​ល្អ​នៃ​ការអនុវត្ត​ច្បាប់​ស្មើភាព​គ្នា​រវាង​មន្ត្រី​អនុវត្តន៍​ច្បាប់ និង​ប្រជាពលរដ្ឋ​។​

​ជាមួយ​នោះដែរ​មន្ត្រី​ទាំង​២​រូប​ខាងលើ ត្រូវបាន​អង្គភាព​បាន​ហៅ​ឲ្យ​ចូលខ្លួន​ដើម្បី​ណែនាំ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ផងដែរ​៕

Related posts

Leave a Comment