ល្បីល្បាញមកយូហើយលឺតែឈ្មោះមិនដែលឃើញមុខ!នេះរូបពិតលោកពូ យឹម តន ធ្លាប់ឃើញតែឈ្មោះតាមរបងរោងចក្រ របងសាលា

អ្នកដំណើរទាំងឡាយដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៤ ឬ ផ្លូវជាតិលេខ ៣ ប្រាកដជាធ្លាប់បានឃើញអក្សរធំៗនៅតាមរបងវត្ត របងសាលា ពិសេសតាមរបងរោងចក្រ មានសរសេរជាឃ្លាខ្លីៗ ដូចជា តំបន់ យឹម តន ផ្លូវទៅផ្ទះម្ដាយក្មេក យឹម តន មហាតំបន់ យឹម តន រស់នៅ និងពាក្យប្លែកជាច្រើនទៀត សុទ្ធតែមានពាក្យយឹម តន ។

ប្រជាពលរដ្ឋជាអ្នកដំណើរមិនថាចាស់ ឬក្មេងឡើយ តែងចង់ដឹងថាយឹម តន ជាអ្នកណា ហេតុអ្វីបានជាគាត់សរសេរបែបនេះនៅតាមរបងនានានោះ ។ រហូតមកដល់ពេលនេះនៅមិនទាន់មានព័ត៌មានជាក់លាក់ណាមួយបង្ហាញពីប្រវត្តិពិតប្រាកដរបស់លោកនោះទេ ប៉ុន្តែប្រជាជននិយាយតៗគ្នាមកថា លោក យឹម តន ជាអ្នកខេត្តកំពង់ស្ពឺ ហើយមានស្មារតីមិនប្រក្រតីឡើយ ។

លោកមានម៉ូតូមួយគ្រឿង និងតែងទិញថ្នាំពណ៌ដើរបាញ់អក្សរតាមរបងនានា ហើយក៏មិនដឹងមូលហេតុអ្វីទើបលោកចេះតែបាញ់អក្សរដាក់ឈ្មោះម្ដាយ ប្រពន្ធ និងឈ្មោះខ្លួនឯងនោះទេ ៕

Related posts

Leave a Comment