លេងមែនទែនហើយខ្លាំងប៉ះខ្លាំង!ឧកញ៉ា​អ៊ា​ន សៀវ​ម៉ី ទុកពេ​ល​៣​ថ្ងៃ ឲ្យ​អ្នកស្រី​ទ្រី ដា​ណា លុប​លិខិត​ពាក់ព័ន្ធ​ខ្លួន​ចេញ តែ​បើ​អត់​លុប…

ឧកញ៉ា​វ័យក្មេង អ៊ា​ន សៀវ​ម៉ី នៅ​ក្នុង​ការ​ឡាយ​វីដេអូ កាលពី​យប់​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០២០​នេះ បាន​ទុក​រយៈពេល​៣​ថ្ងៃ ឲ្យ​អ្នកស្រី​ទ្រី ដា​ណា លុប​លិខិត​ពាក់ព័ន្ធ​នឹង​ខ្លួន ​ចេញពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​បាន​ធ្វើការ​សំណូមពរ​ដល់​អគ្គ​ព្រះរាជអាជ្ញា​ជួយ​ពិនិត្យ​ជុំវិញ​រឿង​នេះ។

នៅ​ក្នុង​ការ​ឡាយ​វីដេអូ​នោះ ​​​ ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បាន​ធ្វើការ​រិះគន់​ចំពោះ​មេធាវី ដែល​ប្រថាប់ត្រា ហើយ​យក​លិខិត​ពាក់ព័ន្ធ​នឹង​ខ្លួន​នោះ ​ទៅ​បង្ហោះ​ជា​សាធារណៈ ព្រមទាំង​បាន​ទុក​ពេល​៣​ថ្ងៃ​ឲ្យ​អ្នកស្រី​ទ្រី ដា​ណា លុប​លិខិត​នោះ​ចេញពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន បើ​មិន​ដូច្នេះ​ទេ អាច​នឹង​ធ្វើតាម​ដំណើរ​ដែរ​ហើយ។

ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បានបញ្ជាក់​ដូច្នេះ​ថា «​ខ្ញុំ​ទុក​រយៈពេល​៣​ថ្ងៃ​ឲ្យ​គាត់​វិញ បើ​គាត់​អត់​លុប ប្រហែល​ធ្វើតាម​ដំណើរ​ដែរ​ហើយ ចាស ​ខ្ញុំ​អាច​ធ្វើ​តាម​ដំណើរ​ដែរ ពីព្រោះ​កិត្តិយស​មនុស្ស​យើងទាំងអស់គ្នា មិន​ថា​មាន​ក្រ បងប្អូន ត្រូវ​អត់ ចាស ​គឺមាន​កិត្តិយស​ទាំងអស់គ្នា ចាស ​យើង​មាន​កិត្តិយស​ដូចគ្នា​ត្រូវ​អត់ បងប្អូន​ឆ្លើយ​មក បើ​ថា​ត្រូវ​ឆ្លើយ​ថា​ត្រូវ​មក​…»​។​

ក្រោយមក​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បាន​លើកដៃ​សំពះ ធ្វើការ​សំណូមពរ​ដល់​អគ្គព្រះរាជអាជ្ញា ​​មេត្តា​​​ជួយ​ពិនិត្យមើល​មេធាវី​២​នាក់ ដែល​ប្រថាប់ត្រា​ឲ្យ​អ្នកស្រី​ទ្រី ដា​ណា ​ហើយ​យក​លិខិត​នេះ ​ទៅ​បង្ហោះ​ជា​សាធារណៈ ​ថា​តើ​ការ​ធ្វើ​បែបនេះ​ត្រូវ​ឬ​អត់ ពីព្រោះ​ខ្លួន​អត់​ចេះ​ច្បាប់ រៀន​អត់​បាន​ជ្រៅជ្រះ។

ដោយឡែក​នៅ​ព្រឹក​នេះ ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បាន​បង្ហោះ​លិខិត​របស់​អ្នកស្រី ទ្រី ដា​ណា រួច​សរសេរ​ថា «​យប់​នេះ​ជួប​គ្នា​ណា​បងប្អូន​នៅ​មិនទាន់​ចប់​ទេ​ណា​បងប្អូន​នៅ​ក្នុង​រឿង​នឹង​ បងប្អូន​អាច​ចូល​បញ្ចេញមតិ​បាន​ថា​តើ​គួរ​ធ្វើយ៉ាងណា​បន្ត​ជាមួយ​គាត់​! ទាំង​មនុស្ស​យើង​ម្នាក់ៗ​មាន​កិត្តិយស​ដូចគ្នា»។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២០​​​​ អ្នកស្រី​ទ្រី ដា​ណា តាមរយៈ​មេធាវី​របស់ខ្លួន បានចេញ​លិខិត​មួយ ដោយ​ស្នើ​ឲ្យ​អ្នកស្រី អ៊ា​ន សៀវ​ម៉ី ធ្វើការ​បកស្រាយ ករណី​Youtube​ឈ្មោះ​Khmer Daily Life KH បាន​សរសេរ​ភ្ជាប់​ជាមួយ​វីដេអូ​ក្នុង​Youtube​ថា «Siv Mei ខ្ញុំ​អានិត​អ្នកឯង​ខ្លាំងណាស់ Try Dana ទ្រី ដា​ណា​»​។

ក្រោយមក នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ​ឆ្នាំ​២០២០ ​ ដោយសារតែ ​ឧកញ៉ា​អ៊ា​ន សៀវ​ម៉ី ថា​មិន​ស្គាល់​កូន​ក្ដី​ខ្លួន​នោះ ​មេធាវី​របស់​អ្នកស្រី​ទ្រី ដាណា ​ក៏​បាន​ចេញ​លិខិត​មួយ​ទៀត ធ្វើការ​ជម្រាប​ជូន​ទៅ​សាធារណជន ពិសេស​រាល់​បណ្ដាញ​សង្គម និង​អ្នកសារព័ត៌មាន មេត្តា​បញ្ឈប់​រាល់​សកម្មភាព​ទាំងឡាយ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន និង​កិត្តិយស​កូនក្ដី​ខ្លួន​ជាបន្ទាន់ ករណី​រកឃើញថា បណ្ដាញ​សង្គម ឬ​រាល់​សារព័ត៌មាន​ណា ដែល​ផ្សាយ​ខុសពី​ការពិត សូម​ឲ្យ​ធ្វើការ​កែតម្រូវ ឬ​លុបចោល​ជាបន្ទាន់ បើ​មិន​ដូច្នេះ​ទេ នឹងមាន​ចំណាត់ការ​តាមផ្លូវ​ច្បាប់ ដោយ​មិនមែន​ការលើកលែង​ឡើយ៕សូមទស្សនាវីដេរអូខាងក្រោម

សូមទស្សនារូបភាពខាងក្រោម

សូមទស្សនាវីដេរអូខាងក្រោម

Related posts

Leave a Comment