នេះហើយទឹកចិត្តបងស្រី ! ទេព បូព្រឹក្ស លេងមួយក្បាច់នេះ ធ្វើឲ្យប្អូនប្រុស រំភើបឡើងស្រក់ទឹកភ្នែក, ទិញសុទ្ធតែ រថយន្តទំនើបមក Surprise អ៊ីចឹងហ្មង ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នា និយាយថា… (មានវីដេអូ)

កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ តារាចម្រៀង ងួន ចាន់ដេវីត បានបង្ហោះវីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយ បង្ហាញពីសកម្មភាព យក រថយន្តទំនើប ROLLS ROYCE GHOST ទៅ Surprise តារាចម្រៀង ទេព បូព្រឹក្ស នៅកន្លែងកក់សក់មួយកន្លែង សម្រាប់គំរប់ខួបស្រឡាញ់គ្នា រយៈ៤ឆ្នាំ ដល់ថ្នាក់ធ្វើឲ្យ ទេព បូព្រឹក្ស រំភើបចិត្តហួសពីការស្មាន រហូតស្រក់ទឹកភ្នែក។

ចំណែកនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២០ នេះវិញ ទេព បូព្រឹក្ស បានទិញរថយន្តទំនើបមួយគ្រឿង យកទៅ Surpries ប្អូនប្រុសជាទីស្រឡាញ់របស់ខ្លួន ក្នុងថ្ងៃខួបកំណើត ដល់ថ្នាក់ធ្វើឲ្យប្អូនប្រុសម្នាក់នេះរំភើបចិត្តស្រក់ទឹកភ្នែក សឹងតែមិននឹកស្មានដល់ មិនត្រឹមតែប៉ុណ្ណោះ ថែមទំាងទទួលបានលុយ ដល់ទៅ ៥០០ដុល្លារ ថែមទៀតផង ពីលោក ជីដេវិត។
ទេព បូព្រឹក្ស បានភ្ជាប់សារខ្លីមួយថា “រីករាយថ្ងៃកំណើតប្អូនប្រុសសំលាញ់ចិត្ត Sim Tepnimith ២ឆ្នាំមកនេះយើងធ្វើការតស៊ូជាមួយគ្នា ហត់ក៏ហត់ សប្បាយក៏សប្បាយ”។
ក្រោយឃើញបែបនេះ ដល់ថ្នាក់ធ្វើឲ្យហ្វេនៗបង្ហាញអារម្មណ៍ថា ៖ រំភើបចិត្តជំនួសគាត់ណាស់, បងល្អមែនគួរអោយគោរព, ខ្ញុំស្រក់ទឹកភ្នែកដែរហើយ, ជាបងគេ គិតគូប្អូនបានល្អណាស់ បងសូមសរសើរ, មើលVideo ហ្នឹង សើចផង យំផងខ្ញុំ ។

ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង នូវទឹកចិត្តដ៏ប្រពៃរបស់ ទេព បូព្រឹក្ស ដែលបានធ្វើរឿងមួយនេះជូនប្អូនប្រុសជាទីស្រឡាញ់របស់ខ្លួន។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment