មិន​​ឲ្យ​ចាញ់​ព្រលាន​​សុវណ្ណភូមិ​របស់​ថៃ ព្រលាន​យន្តហោះភ្នំពេញ​ថ្មី​ សាងសង់​ផ្លូវ​រត់​យន្តហោះ​វែង​ខ្នាត​យន្តហោះ​ធំៗ​ចុះ​ចត​បាន​


ការ​សាងសង់​ផ្លូវ​រត់​យន្តហោះ (Runway) នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​​គឺ​សមត្ថភាព​អាច​យន្តហោះ​ធំៗ​ហោះ​ឆ្លង​ទ្វីប​ចុះ​ចត​បាន។ មាន​បណ្តោយ​ប្រវែង ៤០០០ ម៉ែត្រ គឺ​ប្រហាក់ប្រហែល​ព្រលាន​យន្តហោះ​សុវណ្ណភូមិ​របស់​ថៃ​។

នៅ​តំបន់​អាស៊ាន អាកាសយានដ្ឋាន​អន្តរជាតិ Mandalay international airport របស់​ភូមា​ បាន​សាងសង់​ផ្លូវ​រត់​យន្តហោះ​វែង​ជាង​គេ​គឺ​ប្រវែង ៤ ៤៦៨ ម៉ែត្រ ទី​ពីរ​គឺអាកាសយានដ្ឋាន​អន្តរជាតិ​កូឡាឡាំពួរ Kuala Lumpur International Airport របស់​ម៉ាឡេស៊ី​មាន​ប្រវែង ៤ ១២៤ ម៉ែត្រ ទី​៣ អាកាសយានដ្ឋាន​អន្តរជាតិ​ហាំងណាឌី Hang Nadim International Airport របស់​ឥណ្ឌូណេស៊ី​ មាន​ប្រវែង ៤ ០៤០ ម៉ែត្រ ទី​៤គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​ឆាង​គី​របស់​សិង្ហបុរី​ Changi International Airport មាន​ប្រវែង ៤ ០០០ ម៉ែត្រ និង​​ទី៥ អាកាសយានដ្ឋាន​អន្តរជាតិ​សុវណ្ណភូមិ Sovanabhumi International Airport របស់​ថៃ មាន​ប្រវែង ៤ ០០០ ម៉ែត្រ។

ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មានចម្ងាយប្រមាណជា២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ មានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាល ស្ទឹង ខេត្តកណ្តាល។ ជា​ព្រលាន​យន្តហោះ​ប្រភេទ 4F ដែលអាចឱ្យយន្តហោះធំៗ ដូចជា Airbus A380-800 និង Boeing 747-800 ចុះចតបាន។ ព្រលានយន្តហោះថ្មីនេះ សាងសង់លើផ្ទៃដីទំហំ ប្រមាណ ២,៦០០ហិកតា និង​តម្លៃ​វិនិយោគ ១ ៥០០ លាន​ដុល្លារ៕

Related posts

Leave a Comment