រឿងកាន់តែធំហើយ!! ចិនថាអត់ខ្លាចទ័ពអាមេរិក ! អាមេរិកថាមិនញ ញើតទាហ៊ានចិន បើបែបនេះ តើវាសនាសមុទ្រចិនខាងត្បូងទៅជាយ៉ាងណា?

(អន្តរជាតិ)៖ នាពេលថ្មីៗនេះ អ្នកនយោបាយសហរដ្ឋអាមេរិកមួយចំនួន បានបន្ថែមទ្វេដងចំពោះអាកប្បកិរិយារារាំងចំពោះនយោបាយអន្តរជាតិរបស់ចិន ដោយក្នុងនោះរាប់បញ្ចូលទាំងការបង្រួមបង្រួមកោះតៃវ៉ាន់មកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុងម៉េកាំង ពោលគឺចិនតែមួយ។ លើសពីនេះ ក៏បានរារាំងមហិច្ឆិតារបស់ចិនក្នុងការលេ បយកមហាសាគរសមុទ្រចិនខាងត្រូងមកជាកម្មសិទ្ធរបស់ចិនផ្តេចមុខផងដែរ។

នៅចំពោះទង្វើជាឆ្អឹងទទឹងករបស់លោកខាងលិចបែបនេះ មហាយក្សចិននឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារអធិបតេយ្យភាពសន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួន។ ដោយឆ្លុះបញ្ចាំង ពីនយោបាយអនុត្តរភាព និងនយោបាយ មហាអំណាចសហរដ្ឋអាមេរិក កំពុងក្លាយជាប្រភពធំបំផុត នៃភាពមិនច្បាស់លាស់នៅក្នុងពិភពលោក និងជាការរំខានដល់សណ្តាប់ធ្នាប់អន្តរជាតិ។

នៅក្នុងនោះដែរ យន្តហោះឈ្លបយកការណ៍ ដែលមានអាកប្បកិរិយាហោះហើរ ក្នុងកម្រិតខ្ពស់របស់សហរដ្ឋអាមេរិក U-2បានជ្រៀតជ្រែកចូលតំបន់គ្មានការហោះហើរ សម្រាប់សមយុទ្ធបា.ញ់គ្រា.ប់ពិត របស់កងទ័ពរំដោះប្រជាជន (PLA)ដោយមិនគិតពីគ្រោះ.ថ្នា ក់ នៃការប៉ះទ ង្គិចយោធា និងរដ្ឋបាលសហរដ្ឋអាមេរិក ដា ក់ទ.ណ្ឌកម្ម ជាឯកតោភាគីដល់ក្រុមហ៊ុន និងបុគ្គលចិន ដែលជាការជ្រៀ តជ្រែ.ក ចូលកិច្ចការផ្ទៃក្នុងរបស់ចិន៕

Related posts

Leave a Comment