រាជរដ្ឋាភិបាលសំរេចថ្ងៃឈប់សម្រាកឆ្នាំ​២០២១ ដល់មន្ត្រីរាជការ និយោជិត និងកម្មករ មានរយៈពេល២១ថ្ងៃប៉ុណ្ណោះ…

(ភ្នំពេញ)៖ ឆ្នាំ២០២១ខាងមុខនេះ ថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត និងកម្មករ មានរយៈពេល២១ថ្ងៃ។បើតាមអនុក្រឹត្យស្តីពីប្រតិទិន ឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករប្រចាំឆ្នាំ២០២១ ដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន កាលពីថ្ងៃ២៦ ខែសីហា ឆ្នាំ២០២០ បានបញ្ជាក់នូវថ្ងៃឈប់សម្រាកនៅឆ្នាំ២០២១ខាងមុខនេះរួមមាន៖

១៖ ថ្ងៃចូលឆ្នាំសកល១មករាសម្រាក១ថ្ងៃ ២៖ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍៧មករា សម្រាក១ថ្ងៃ៣៖ ទិវានារីអន្តរជាតិ៨មីនាសម្រាក១ថ្ងៃ៤៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សម្រាក ៣ថ្ងៃ (១៤-១៥-១៦ មេសា)៥៖ ពិធីបុណ្យពិសាខបូជា ថ្ងៃ ២៦ មេសា សម្រាក ១ថ្ងៃ៦៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅថ្ងៃទី៣០ មេសា សម្រាក ១ថ្ង៧៖ ទិវាពលកម្មអន្តរជាតិ ១ឧសភា សម្រាក ១ថ្ងៃ៨៖ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ នៅថ្ងៃទី១៤ ឧសភា សម្រាក ១ថ្ងៃ៩៖ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នៅថ្ងៃទី១៨ ខែមិថុនា សម្រាក ១ថ្ងៃ១០៖ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ថ្ងៃ ២៤ កញ្ញា សម្រាក ១ថ្ងៃ១១៖ ពិធីបុណ្យភ្ជុំបិណ្ឌ សម្រាក ៣ថ្ងៃ (០៥-០៦-០៧ តុលា)១២៖ ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ថ្ងៃ១៥ តុលា សម្រាក ១ថ្ងៃ១៣៖ ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ថ្ងៃ២៩ តុលា សម្រាក ១ថ្ងៃ១៤៖ ពិធីបុណ្យឯករាជ្យជាតិ សម្រាក ១ថ្ងៃ (០៩ វិច្ឆិកា)១៥៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាក ៣ថ្ងៃ (១៨-១៩-២០ វិច្ឆិកា)។

គួររំឭកថា មុនឆ្នាំ២០២០ ថ្ងៃឈប់សម្រាកមានរហូតដល់ ២៨ថ្ងៃ ដែលចំនួនថ្ងៃឈប់សម្រាក ទាំងនោះ រាប់ទៅ មានចំនួនច្រើនជាងបណ្តាប្រទេសដទៃ។ ការឈប់សម្រាកច្រើនថ្ងៃនេះ ត្រូវបាន រាជរដ្ឋាភិបាលមើលឃើញថា បណ្តាលឲ្យប៉ះពាល់ដល់ចង្វាក់ផលិតកម្ម ខណៈនិយោជក ចង់ឲ្យ មាន ការកាត់បន្ថយថ្ងៃឈប់សម្រាកផងដែរ។ជាការកត់សម្គាល់ រាជរដ្ឋាភិបាលបានសម្រេចកាត់បន្ថយថ្ងៃឈប់សម្រាកបើគិតទៅគឺមួយសប្តាហ៍នៅរយៈពេល ២ឆ្នាំបន្តបន្ទាប់ ពោលគឺឆ្នាំ២០២០ និង២០២១ខាងមុខនេះ ហើយក៏អាចនឹងបន្តអនុវត្តន៍នៅឆ្នាំបន្ទាប់ផងដែរ។ ការកាត់បន្ថយថ្ងៃឈប់ សម្រាក នេះ កម្ពុជារំពឹងថា នឹងរួមចំណែកជួយទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសនេះ៕

Related posts

Leave a Comment