ឃើញហើយស្វេកអាណិតខ្លាំង! មុននេះ ថៅកែពេជ្រ ទ្រី ដាណា បានជួយដល់ម្តាយកំសត់ដែលបាត់បង់កូនស្រីទាំង ៣ និងប្តី ប្រៀបដូចជានាងបដាចារ ដោយលោកស្រី បានជួយជាទឹកប្រាក់ដល់ទៅ…

ក្រោយពីទទួលដឹងអំពីជីវិតដ៏កំសត់របស់នារីម្នាក់ជាម្តាយ ដែលត្រូវបាត់បង់កូនស្រីទាំង ៣ និងប្តី ពេលនេះលោកស្រី ទ្រី ដាណា មានចិត្តជួយសម្រួល ក៏ដូចជាលើកទឹកចិត្តដល់ម្តាយកំសត់រូបនេះ ដោយលោកស្រី បានរៀបរាប់ថា: ជីវិតគាត់ មិនខុសនាងបដាចារទេ អាណិតណាស់ បាត់បង់កូនស្រីទាំង៣ ដែលខំថ្នមបីបាច់ថែរក្សាមករាប់ឆ្នាំ ហើយ ឃាត កជាប្ដីរបស់ខ្លួនឯងទៀត មិននឹកស្មានថាមានរឿងសាហាវបែបនេះកើតឡើង

រឿងកើតឡើងបែបនេះហើយ នៅមានអ្នកសង្ស័យច្រើនទៀត ខ្ញុំអានហើយ គឺប្ដីគាត់អ្នករត់ម៉ូតូកង់បីចេះតែឈ្លោះ គំរា មគាត់ រឿងសម្លា ប់កូនៗនេះ ហើយអ្នកជិតខាងក៏ថាដូចគ្នាដែរ។ ឥឡូវកើតឡើងមែន លោកអើយ។ មានតែនាំគ្នាជួយផ្ដល់កម្លាំងចិត្តដល់គាត់ ដើម្បីគាត់មានកម្លាំងបន្តដំណើរទៅមុខទៀត។

នាងខ្ញុំ សូមរំលែកទុក្ខផងបងស្រី រឹងមាំឡើង ហើយនាងខ្ញុំសូមចូលបុណ្យ 1000ដុល្លា សង្ឃឹមថាអាចជួយចាត់ចែងសម្រួលបានខ្លះ ៕

Related posts

Leave a Comment