វៀតណាមចង់បានមែន! ក្នុង១រយៈពេលចុងក្រោយនេះ ទូកនេសាទវៀតណាមបានរំ លោ ភ ចូលដែនទឹកកម្ពុជា ថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ខណៈប្រទេសនីមួយៗមានប្រតិកម្មខុសៗគ្នា

ភ្នំពេញ៖ កាលពីពេលថ្មីៗមានសារព័ត៌មានជាច្រើនបានចុះផ្សាយពីទូកនេសាទវៀតណាម ដោយក្នុងអំឡុងពេលជាង១ខែ ចុងក្រោយនេះ ទូកនេសាទវៀតណាមយ៉ាងច្រើនបាននេសាទដោយ រំ លោ ភ ឆ្លងចូលក្នុងដែនទឹករបស់ប្រទេសជិតខាង ដែលរួមមាន កម្ពុជា ថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាដើម។

ក្នុងពេលនោះ ទូកនេសាទវៀតណាមបានទទួលប្រតិកម្មផ្សេងៗពីប្រទេសម្ចាស់អធិបតេយ្យដែនទឹកទាំងនោះ ដោយរាប់ពីប្រតិកម្មស្រាលរហូតដល់ប្រតិកម្មកម្រិតធ្ងន់។ ប្រតិកម្មខ្សោយជាងគេបំផុត គឺកម្ពុជា ដែលមន្ត្រីបដិសេធរបាយការណ៍ដោយលើកឡើងថាគ្មានទូកនេសាទវៀតណាមឆ្លងចូលដែនទឹករបស់ខ្លួនទេ ហើយប្រតិកម្មខ្លាំងជាងគេបំផុត គឺភាគីម៉ាឡេស៊ី ដែលក្នុងនោះ អ្នកនេសាទវៀតណាមត្រូវបានឆ្មាំសមុទ្រម៉ាឡេ ស៊ី បា ញ់ ស ម្លា ប់។ ព្រឹត្តិការណ៍នៃការនេសាទឆ្លងចូលដែនទឹកនៃប្រទេសដទៃរបស់ទូកនេសាទវៀតណាមទាំងនេះបានកើតឡើងក្នុងកាលបរិច្ឆេទតាមលំដាប់លំដោយដូចខាងក្រោម៖

កាលពីដើមខែសីហា ឆ្នាំ២០២០នេះ ដោយប្រើប្រាស់ប្រព័ន្ធរ៉ាដាចាប់អត្តសញ្ញាណទូកនេសាទដោយស្វ័យប្រវត្តិ វិទ្យាស្ថានស្រាវជ្រាវនៅសាកលវិទ្យាល័យប៉េកាំង (Peking University) របស់ចិន បានចេញសេចក្ដីរាយការណ៍ថា នៅក្នុងខែកក្កដា ឆ្នាំ២០២០ មានទូកនេសាទវៀតណាមចំនួន ១០០គ្រឿងបាននេសាទ រំ លោ ភ ចូលដែនទឹករបស់កម្ពុជា ដែលចំនួនទូកនេះបានធ្លាក់ចុះអស់ ៣០% បើប្រៀបធៀបនឹងចំនួនទូកវៀតណាម ១៥៧គ្រឿង ដែលបានរំ លោ ភ ចូលដែនទឹកកម្ពុជាកាលពីខែមិថុនា ឆ្នាំ២០២០។ តែទោះជាយ៉ាងនេះក្ដី លោក ទូច ពលៈ ដែលជាប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹករបស់កម្ពុជាបានបដិសេធថា មិនមានរឿងនេះកើតឡើងទេ តែលោកក៏បានបដិសេធមិនឆ្លើយអំពីរបាយការណ៍ដែលប្រើប្រព័ន្ធរ៉ាដាទំនើបចាប់អត្តសញ្ញាណទូកនេសាទវៀតណាមបាននោះដែរ។

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ កាសែតចាកាតាប៉ុស្តិ៍ (Jakarta Post) របស់ឥណ្ឌូនេស៊ីបានរាយការណ៍ថា ឆ្មាំសមុទ្រឥណ្ឌូនេស៊ីបានចាប់ទូកនេសាទវៀតណាមចំនួន ១គ្រឿង ដែលបាននេសាទ រំ លោ ភ ចូលដែនទឹករបស់ខ្លួន និងចាប់ខ្លួនអ្នកនេសាទវៀតណាមបានចំនួន ៩នាក់។ ករណីនេះកើតឡើងតែ ១សប្ដាហ៍ប៉ុណ្ណោះ ក្រោយពីឥណ្ឌូនេស៊ីចាប់បានទូកនេសាទវៀតណាមចំនួន ២គ្រឿងផ្សេងទៀតនៅក្នុងតំបន់ដដែល។
កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ទូកនេសាតវៀតណាមបាននេសាទ រំ លោ ភឆ្លងចូលដែនទឹករបស់ថៃ ហើយឆ្មាំសមុទ្រថៃចាប់បានទូកនេសាទវៀតណាមចំនួន ៤គ្រឿង និងអ្នកនេសាទវៀតណាមចំនួន ៣៦នាក់។ ភាគីថៃបានបញ្ជូនអ្នកនេសាទវៀតណាមទាំងនេះទៅកាន់តុលាការដោយចោទពីបទនេសាទដោយខុសច្បាប់។
នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នោះដែរ ឆ្មាំសមុទ្រម៉ាឡេស៊ីបាន បា ញ់ ស ម្លា ប់ អ្នកនេសាទវៀតណាមចំនួន ១នាក់ ខណៈដែលអ្នកនេសាទវៀតណាមចំនួន ២០នាក់ផ្សេងទៀតត្រូវបាន ចា ប់ ខ្លួន ហើយទូកនេសាទវៀតណាម ២គ្រឿងត្រូវបានម៉ាឡេស៊ីចាប់យកទៅឆ្នេររបស់ខ្លួន។ បើតាមមន្ត្រីម៉ាឡេស៊ី ការ បា ញ់ ស ម្លា ប់ អ្នកនេសាទវៀតណាមនេះកើតឡើងក្រោយពីអ្នកនេសាទនោះគប់ដបសាំងដាក់ទូកឆ្មាំល្បាតសមុទ្ររបស់ម៉ាឡេស៊ី។
ជាការកត់សម្គាល់ ទូកនេសាទវៀតណាមតែងតែនេសាទទៅកាន់តំបន់ឆ្ងាយៗក្នុងសមុទ្រចិនខាងត្បូង។ ជាលទ្ធផល អ្នកនេសាទទាំងនេះឧស្សាហ៍ប៉ះទង្គិចជាមួយឆ្មាំសមុទ្រនៃប្រទេសក្បែរខាងវៀតណាម។ កាលពីខែមេសា ឆ្នាំ២០២០នេះ នាវាល្បាតរបស់ចិនក៏ធ្លាប់បានបុកពន្លិចទូកនេសាទវៀតណាមចំនួន ១គ្រឿងផងដែរ​ ៕
ប្រភព៖ អាស៊ីអាគ្នេយ៍បូក – Southeast Asia Plus

Related posts

Leave a Comment