មើលម្តងណាក៏យំតាមដែរ !តែមួយពព្រិចភ្នែក មួយគ្រួសារ ស្លា​ប់ដល់ទៅ ៤នាក់, អាណិតខ្លោ​ចចិត្តពេក ឯកឧត្តម ឃួង ស្រេង បានចូលរួមរំលែកទុក្ខ គ្រួសារនៃសព និងចូលបុណ្យនូវថវិកា រហូតដល់ទៅ…(មានវីដេអូ)

មហាជនភាគច្រើន ពិតជាជ្រាប រួចមកហើយ នូវរឿងដ៏សែ​នស​ង្វេគមួយ បានកើតឡើង កាលពីយប់ ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២០ នោះ ដែលស្ថិតនៅ តាមបណ្តោយ ផ្លូវលេខ ១០១៣ ក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយសមត្ថកិច្ច បានអោយដឹងថាបុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ បានដាច់ចិត្តលើកដៃ ច្របា​ច់​ក ស​ម្លាប់កូនស្រីខ្លួនឯង ចំនួន៣នាក់ ស្លា​ប់យ៉ាងអា​ណោ​ចអា​ធ័ម ហើយបានច​ង​កស​ម្លាប់ខ្លួ​នឯងជាក្រោយ។

ស្ត្រីឈ្មោះ ឌីម សុខនាថ ត្រូវជាប្រពន្ធ និងជាម្តាយក្មេងស្រីទាំងបីនាក់ បានអោយដឹងថាបុរសជាប្តីមានឈ្មោះ ជា សុខជុំ អាយុ៤០ឆ្នាំ មុខរបររត់កង់បី (ស្លាប់) និងកូនស្រីទី១ ឈ្មោះ ជុំ ម៉េងជូ អាយុ១៦ឆ្នាំ (ស្លា​ប់), កូនស្រីទី២ ឈ្មោះ ជុំ ម៉េងចិន អាយុ៥ឆ្នាំ (ស្លា​ប់), កូនស្រីទី៣ ឈ្មោះ ជុំ ម៉េងជៀន អាយុ៤ឆ្នាំ (ស្លាប់)។

ស្ត្រីដដែល បានរៀបរាប់ប្រាប់សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ នៅវេលាម៉ោង២០ និង៣០នាទី យប់ ខ្លួនត្រឡប់មកពីធ្វើការវិញ ពេលមកដល់ផ្ទះឃើញទ្វារផ្ទះបិទ ក៏ស្រែកហៅកូនៗ តែមិនឮសំឡេងឆ្លើយ ខ្លួនបានរុញច្រានទ្វារ រហូតរបើកទ្វារ ភ្លាមនោះក៏ចូលទៅក្នុងបន្ទប់ស្រាប់តែឃើញ ជនរងគ្រោះជាប្ដី បានចង​ក ស្លា​ប់បាត់ហើយ រីឯកូនស្រី២នាក់ ក៏ឃើញស្លា​ប់នៅលើគ្រែ និងកូនស្រីច្បង ស្លា​ប់ នៅលើបន្ទប់ឡៅតឿ ពេលនោះខ្លួនត​ក់ស្លុ​តយ៉ាងខ្លាំង ក៏បានរត់ទៅហៅ ប្អូនថ្លៃស្រីដែលជួលបន្ទប់ក្បែរគ្នា អោយមកជួយ និងស្រែកឆោឡោអោយអ្នកជិតខាងមកជួយ ក៏ធ្វើអោយមានការភ្ញាក់ផ្អើលតែម្ដង នឹង បានរាយការណ៍ទៅសមត្ថកិច្ច។

តាំងពីថ្ងៃកើតហេតុរហូតមកដល់ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០ គេនៅតែឃើញ ស្ត្រីដ៏សែនកំសត់ម្នាក់នេះ​ យំឥតឈប់ឡើយ ព្រោះនៅតែស្រណោះកូនស្រីជាទីស្រឡាញ់ទំាងបី ដែលត្រូវលា​ចា​កលោកនេះ តែមួយពព្រិចភ្នែកប៉ុណ្ណោះក្នុងថ្ងៃតែមួយ។ ហើយម្សិលមិញនេះ ស្ត្រីរូបនេះ បានដង្ហែស​​ព កូនស្រីទាំង៣ និងប្តី ខ្លួនយកទៅបូ​ជា ហើយ មើលហើយ ធ្វើឲ្យគ្រប់គ្នា មិនអាចទប់ទឹកភ្នែកជាប់ឡើយ។

ដោ​យក្តីអា​​ណិតអា​សូរជាព​ន់ពេក នៅថ្ងៃទី ២៨ ខែសីហា​ ឆ្នាំ ២០២០ ម្សិលមិញនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលរួមរំលែកទុក្ខគ្រួសារនៃស​ព ព្រមទំាងបានចូលបុណ្យស​ព នូវទឹកប្រាក់រហូតដល់ទៅ ៥លាន រៀល

ក្នុងនោះបើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការ “រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ” បានបញ្ជាក់បន្ថែមថា ៖ “នៅរសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២០ លោក ឆាយ វាសនា នាយករដ្ឋបាលខណ្ឌសែនសុខ តំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បាននាំយកថវិកា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចំនួន៥.០០០.០០០រៀល និងសប្បុរសជនរួមមាន៖

លោកជំទាវ លាង វួចឆេង ហ៊ុនណេង ៥០០ដុល្លា លោក ឈៀង រចនា ៥០០ដុល្លាលោកស្រី លាង ណេង ១០០.០០០រៀល លោកស្រី លាង ហេង ៥០.០០០រៀល លោកស្រី លាង ស៊ាងអេង ៤០.០០០រៀល លោកស្រី នួន កេងឡាង ៧០.០០០រៀល លោកស្រី អេង សាន ៤០.០០០រៀល លោកស្រី សេង សំណាង ១០០.០០០រៀល ថវិការដ្ឋបាលខណ្ឌ៤០០ដុល្លា

ទៅចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំ ជាមួយគ្រួសារស​ព ចំនួន០៤នាក់ ដែលបានទទួលមរណភាព កាលពីយប់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២០ នៅចំណុចផ្ទះជួលភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយស​ពត្រូវបានដឹកទៅធ្វើបុណ្យនៅស្រុកកំណើត ខេត្តកំពង់ចាម។ សូមដួងដួងវិញ្ញាណខ័ន្ធស​ព បានទៅចាប់បដិសន្ធិក្នុងទីឋានដ៏ខ្ពង់ខ្ពស់កុំបីឃ្លាងឃ្លាតឡើយ។”៕

សូមទស្សនាវីដេរអូខាងក្រោម

សូមទស្សនាវីដេរអូខាងក្រោម

Related posts

Leave a Comment